ព័ត៌មាន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ដែលជាស្រុកកំណើតរបស់សម្តេច
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភាទីប្រឹក្សា ជំនួយការ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុត។
មុននឹងអញ្ជើញចូលរួមក្នុងពីធីបុណ្យកាន់បិណ្ឌ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ឯកឧត្តម វង សូត និងលោកជំទាវព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបង្សុកូលនៅចេតិយអ្នកមានគុណ ស្ថិតនៅក្នុងបរិវេណវត្តគីរីសុវណ្ណរាម ដើម្បីជាកិច្ចឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូន ជីតា និងញាតកាទាំងប្រាំពីរសណ្តានក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌ។ បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនឹងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ មានប្រារព្ធពិធីរាប់បាត ប្រគេនភត្តហារ បវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដ៏ជ្រះថ្លានេះ សូមជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខ័ន្ធបុព្វការីជន ញាតកាទាំងប្រាំពីរសន្តានទំាងអស់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ជាវត្តមានវ័យចំណាស់មួយក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ធ្លាប់បានបួសរៀនកាលពីកុមារភាព។ បច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចម្រើន យ៉ាងខ្លាំងអាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រី និងក្រុមការងារទំាងអស់។ វត្តនេះ មានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការខាងវិស័យព្រះពុទ្ធសាសនា ។
ព្រះសង្ឃ រួមជាមួយគណៈកម្មការវត្តគីរីសុវណ្ណារាម ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដែលសម្តេចទាំងទ្វេ បានជួយកសាងសមិទ្ធផលជាច្រើនបម្រើឱ្យវិស័យពុទ្ធចក្រ ហើយសម្តេចតែងតែអញ្ជើញមកចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្យ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន១លានរៀល និងប្រគេនបច្ច័យចំនួន ១០ លានរៀល ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងបានប្រគេនបច្ច័យព្រះសង្ឃ១១អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល។ដោយឡែក យាយជីតាជី២០០នាក់ ក្នុងម្នាក់ៗ ក្រម៉ា ១ និងថវិកា២ម៉ឺនរៀល។ ចំពោះទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដែលបានប្រគេន ព្រះសង្ឃនៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ រួមមាន៖ អង្ករ៥ បាវ ទឹកបរិសុទ្ធ ៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកដោះគោខាប់ចំនួន១កេស ស្ករសរ ១បេ តែ៥គីឡូក្រាម ត្រីខ១កេស មីជាតិ១កេសធំ ទឹកផ្លែឈើ៥កេស ផ្លែឈើ៥កន្ត្រក រួមនិងទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ របស់សាលាខេត្តត្បូងឃ្មុំមួយចំនួនផងដែរ៕








-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត