ព័ត៌មាន
តំណាងអង្គការយូណេស្កូ ចប់អាណត្តិ ប្រចាំកម្ពុជា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ លោកប្រធាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការយូណេស្កូ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូពិតជាមានមោទនភាពនៅក្នុងការបំពេញការងារក្នុងភាពជាដៃគូជាមួយនឹងកម្ពុជា។ ជាមួយគ្នានេះដែរ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដោយគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអង្គការយូណេស្កូ និងកម្ពុជា គឺជាទំនាក់ទំងភាពជាដៃគូដ៏ពិសេសមួយ។ លោកប្រធានបានជម្រាបសម្តេចបវរធិបតីថា រូបលោកនឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជាដែលពាក់ព័ន្ធនឹងវិស័យអប់រំ និងវប្បធម៌ ទៅកាន់បណ្ដាប្រទេសនានា។ បន្ថែមពីលើនេះ, លោកប្រធានតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដែលកំពុងអនុវត្ត ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វប្បធម៌ បរិស្ថាន និងធនធានទឹក និងបានសង្កត់ធ្ងន់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់អង្គការយូណេស្កូ ក្នុងបន្តការគាំទ្រផ្នែកជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររបស់អង្គការយូណេស្កូ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើន លើវិស័យអប់រំ វប្បធម៌ និងបរិស្ថាន នៅកម្ពុជា។ ជាងនេះទៅទៀត, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការគាំទ្ររបស់អង្គការយូណេស្កូ កន្លងមក ដែលបានចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ភាពជាដៃគូនេះ។ ជាទីបញ្ចប់, សម្ដេចបវរធិបតី ក៏បានសម្ដែងការអបអរសាទរ និងជូនពរលោក Sardar Umar Alam ឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការងារថ្មី៕







-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត