ព័ត៌មាន
ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ខែកញ្ញា
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្មែរធ្វើបាន” នាបរិវេណកោះពេជ្រ (អគារ G-L) ។
តាមរយៈវីដេអូឃ្លីប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការរៀបចំនូវព្រឹត្តិការណ៍តាំងពិព័រណ៍ផលផលខ្មែរនេះ គឺបានចូលរួមបង្ហាញពីសាមគ្គីភាព ការគាំទ្រដល់រាជរដ្ឋាភិបាល បង្ហាញជំហររឹងមាំ ចូលរួមជំរុញការគាំទ្រផលិតផលក្នុងស្រុក។
ឯកឧត្តមបានបន្តថា វត្តមានរបស់ អ៊ុំ ពូ មីង បងប្អូន គឺមិនមែនត្រឹមតែជាការស្វែងយល់ពីអ្វីដែលជាសក្ដានុពល និងសមត្ថភាពរបស់កូនខ្មែរទេ ក៏ប៉ុន្តែជាចំណែកមួយក្នុងការពង្រឹងសកម្មភាពរបស់ខ្មែរយើងទៅអនាគតបន្ថែមទៀត ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ក៏មានការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ដែលមានស្ដង់រាប់រយ និងមានផលិតផលខ្មែរជាង ១០០ ត្រូវបាននាំយកទៅបង្ហាញក្នុងពិព័រណ៍នេះ ជាមួយនឹងមានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីគាំទ្រផលិតផលក្នុងស្រុក ៕ អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព