ព័ត៌មាន
និស្សិតខ្មែរទៅសិក្សានៅចិនថា នេះជាឱកាសដ៏ល្អក្នុងការប្រាប់បរទេសពីសក្ដានុពលរបស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ ជាពិសេសប្រាសាទបុរាណរបស់ខ្មែរ
ភ្នំពេញ៖ សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន លើកឡើងថា នេះជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការប្រាប់ទៅកាន់បរទេសពីសក្ដានុពលរបស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ ជាពិសេសប្រាសាទបុរាណរបស់ខ្មែរ ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ។
នៅក្នុងកម្មវិធីជួបជុំនិស្សិតជយលាភីអាហារូបករណ៍ទៅកាន់ប្រទេសចិន សិក្សានៅសាកលវិទ្យាល័យឈានណា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ សាកលវិទ្យាល័យប៊ែនធីអន្តរជាតិ និងសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានកិច្ចសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ក្រុមនិស្សិតអាហារូបករណ៍បានលើកឡើងថា ក្នុងដំណាក់កាលនេះ គឺជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការប្រាប់ទៅកាន់បរទេសពីសក្ដានុពលរបស់ខ្មែរ ទាំងវប្បធម៌ អរិយធម៌ ជាពិសេសតំបន់ ទេសចរណ៍ បន្ទាប់ពីកិច្ចការងារស្នូល គឺការសិក្សារៀនសូត្រយកចំណេះជំនាញនោះ។
ពួកគេបានបន្តថា មួយវិញទៀត ពួកគេក៏មិនភ្លេចផងដែរ ពីការប្រាប់ទៅនិស្សិតបរទេសពីប្រាសាទបុរាណរបស់ខ្មែរ ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីជាដើម ដែលប្រាសាទទាំងអស់នេះ ជារបស់ខ្មែរយ៉ាង ពិតប្រាកដ ព្រោះកសាងដោយបុព្វបុរសខ្មែរ ។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែធីអន្តរជាតិ បានថ្លែងថា ក្នុងពេលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិននេះ និស្សិតកម្ពុជាទាំងអស់ ត្រូវតែខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ជាមួយនេះ ក៏ត្រូវតែគោរពនូវច្បាប់របស់ប្រទេសគេ រស់នៅប្រកបដោយភាពសាមគ្គី ។ មួយ វិញទៀត មិនត្រូវមានការប្រកាន់បក្ខពួក បែងចែកវណ្ណៈ កុំធ្វើឲ្យបរទេសវាយតម្លៃយើង។
លោក លឹម វុទ្ធី ស្ថាបនិក និងជាអគ្គនាយកសាលាស្ទេបហ្វរវើដអន្តរជាតិ បានឲ្យដឹងថា សម្រាប់និស្សិត ដែលទទួលអាហារូបករណ៍នេះ មានចំនួន៤៦នាក់ សិក្សាលើជំនាញបច្ចេក វិទ្យា (IT) និងជំនាញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិជាដើម។
លោកបានបន្តថា ក្រៅពីការទទួលបាននូវអាហារូបករណ៍ ទាំងការស្នាក់នៅ និងថ្លៃការសិក្សាហើយនោះ ពួកគេក៏ទទួលបានការពិនិត្យជំងឺ ដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ នៃការសិក្សាពីឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ


















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព