ព័ត៌មាន
មន្រ្ដីច្រកព្រំដែនក្នុងស្រុកមេមត់ បន្តរឹតបន្តឹងត្រួតពិនិត្យទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម
សកម្មភាពផ្លាសប្តូរទំនិញតាមច្រក ទ្វេភាគី កម្ពុជា-វៀតណាម នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានដំណើរការល្អ តាមរយៈការសម្របសម្រួលពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រក ខណៈមន្រ្ដីបន្តការត្រួតពិនិត្យយ៉ាងតឹងរឹង ចំពោះទំនិញខុសច្បាប់ផ្សេងៗមិនឱ្យចររាចឆ្លងកាត់ឡើយ។
លោក ហាស ពណ្ណរិទ្ធិ ប្រធានច្រកទ្វេភាគីដា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដឹកកសិផល ពិសេសដំឡូងយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗប្រម៉ាណជាង៨០រថយន្ដ ក្នុងនោះកម្ពុជាបានសម្របសម្រួលជាមួយភាគីវៀតណាម ជាប្រចាំដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។
លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វាទ្វេភាគីដា បានឱ្យដឹងថា មន្រ្ដីនគរបាលច្រក មានតួនាទីសម្របសម្រួល បើកច្រក និងត្រួតពិនិត្យលើលិខិតស្នាមចេញចូលរបស់ភ្ញៀវដែលធ្វើដំណើរឆ្លងដែនចេញចូលប្រទេសទាំង២ សម្រាប់ការងារត្រួតពិនិត្យទំនិញចេញចូល គឺខាងគយ និងប្រធានច្រក។ ក្នុងនោះមន្ត្រីពាក់ព័ន្ធប្រចាំការនៅច្រក បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ហើយនៅវេលាម៉ោង ៥ ល្ងាចភាគីទាំងសងខាងបិទច្រកលែងឱ្យឆ្លងកាត់។
សូមជម្រាបថា ក្នុងមួយថ្ងៃៗនៅរដូវវស្សានេះ មានរថយន្តដឹកកសិផលប្រម៉ាណ ៨០ គ្រឿងដែលភាគច្រើនដឹកដំឡូងមីចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វេភាគីដា និងមានទំនិញពីទេសវៀតណាមមួយចំនួន ដូចជាជី ចូលមកប្រទេសកម្ពុជាវិញផងដែរ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីមន្រ្ដីច្រកប្រចាំព្រំដែនកម្ពុជា-វៀតណាម៕ដោយ ៖ ជឹង សេងឡុង




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព