ព័ត៌មាន
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
ជាការបន្តនៅជាមួយសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៥ លោកចេង មុនីរ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ និងសហការី សហការជាមួយការិយាល័យសុខាភិបាលខណ្ឌ បានបន្តនាំយកអំណោយ និងថ្នាំការពាររោគសើស្បែក ចែកជូនដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅជុំវិញផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលរងផលប៉ះពាល់ដោយទឹកជន់ ។
នេះជាអំណោយថ្មីបន្ថែមទៀតហើយ ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ( សសយក ) បន្ទាប់ពីព្រឹកមិញ លោកចេង មុនីរ៉ា និងមន្ត្រីរាជការ ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ ក៏បាននាំយកអំណោយជាស្បៀងអាហារមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋម្តងរួចមកហើយដែរ ។
លោកចេង មុនីរ៉ា នៅតែបន្តលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តមានការអត់ធ្មត់ក្នុងរយះពេលខ្លីខាងមុខ និងសុំឲ្យបងប្អូនគិតគូរពីសុខភាព និងសុវត្ថិភាពរបស់ខ្លួនជាចម្បង ។ ចំពោះបញ្ហាដែលកំពុងកើតមានបង្កការរំខានដល់ការរស់នៅរបស់បងប្អូន អាជ្ញាធរខណ្ឌមិនបាននៅស្ងៀមឡើយ បាននឹងកំពុងបន្តពន្លឿនការដោះស្រាយហើយ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពនៅតំបន់រស់នៅរបស់បងប្អូន ឆាប់វិលទៅរកប្រក្រតីភាពឡើងវិញ ៕ លីហេង









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព