ប្រដាល់ គុនខ្មែរ
យប់នេះ! នៅសង្វៀនបាយ័ន តើនរណាជាម្ចាស់រយន្តថ្មីសន្លាង?
ជើងខ្លាំងគុនខ្មែរ៤រូបក្នុងទម្ងន់៦៥គីឡូក្រាមត្រូវប្រជែងគ្នាដើម្បីរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងពីភេសជ្ជៈប៊ូសស្ត្រង ដែលចាប់ប្រកួតវេលាម៉ោង៧យប់
ជើងខ្លាំងគុនខ្មែរ ៤រូបក្នុងទម្ងន់ ៦៥គីឡូក្រាមត្រូវប្រជែងគ្នាដើម្បីរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងពីភេសជ្ជៈប៊ូសស្ត្រង ដែលចាប់ប្រកួតវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅដីឡូត៍ស្ងួនពេជ្រ ខណ្ឌកំពូល រាជធានីភ្នំពេញ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV Cambodia។

កីឡាករឈានមុខទាំង៤រូបគឺ ផល សោភ័ណ្ឌ, យ៉េន ឌីណា, លន បញ្ញា និង មឿន សុខហ៊ុច ដែលត្រូវប្រកួតឆ្ពោះទៅរករង្វាន់រថយន្ត។ ជាមួយគ្នានេះ ជើងខ្លាំងកំពុងជោគជ័យខ្លាំង ធឿន ធារ៉ា, ព្រំ សំណាង និង ពេជ្រ សម្បត្តិ ត្រូវប្រកួតគូមិត្តភាពអន្តរជាតិ ព្រមទាំងមានការប្រកួតគុនខ្មែរថ្នាក់ដណ្តើមប្រាក់លានថែមទៀត។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែធ្នូ លោក គង់ វិសាល តំណាងស្ថានីយ៍ទូរទស្សន៍បាយ័នបានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រកួតធំដែលរួមចំណែកលើកស្ទួយវិស័យកីឡាគុនខ្មែរឲ្យរីកចម្រើនទាំងក្នុង និងក្រៅប្រទេស ហើយជាពិសេសជួយដល់ជីវភាពកីឡាករ កីឡាការិនីឲ្យមានជីវភាពធូរធារ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា នេះជាព្រឹត្តិការណ៍ប្រកួតធំ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុក និងប្រកាន់ភ្ជាប់តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ជាពិសេសចៅក្រម អាជ្ញាកណ្តាល គណៈកម្មការរៀបចំការប្រកួត និងគ្រូពេទ្យត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍យុត្តិធម៌ មិនលំអៀង សុក្រឹត ប្រកបដោយវិជ្ជាជីវៈដើម្បីមុខមាត់គុនខ្មែរលើឆាកអន្តរជាតិ។
តាមរូបមន្តនៃការប្រកួត បេក្ខភាពដណ្តើមរថយន្តទាំង ៤រូបត្រូវប្រកួតជាមួយដៃគូបរទេសនៅជុំទី១។ កីឡាករគុនខ្មែរ ២រូបដែលធ្វើបានលទ្ធផលល្អជាងគេ និងទទួលបានសំឡេងគាំទ្រច្រើនពីមហាជនត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលអ្នកឈ្នះនឹងក្លាយជាម្ចាស់រថយន្ត។

ជុំវិញការប្រកួតនេះដែរ ខ្លាចាស់ខ្សែក្រវាត់៧គ្រឿង និងជាម្ចាស់មេដាយមាសស៊ីហ្គេមកាលពីឆ្នាំ២០២១ យ៉េន ឌីណា បានលើកឡើងថា បេក្ខភាព៣នាក់ផ្សេងទៀតសុទ្ធតែលំដាប់កំពូល ដូច្នេះជាការលំបាកខ្លាំងដើម្បីទទួលបានរង្វាន់រថយន្ត។
កីឡាករបាននិយាយថា៖ «ផល សោភ័ណ្ឌ មានបច្ចេកទេសចេញ-ចូលរហ័សលឿន។ លន បញ្ញា មានកម្លាំងស៊ុហ្វល្អដែលអាចចេញអាវុធគ្រប់ពេលវេលា ហើយ មឿន សុខហ៊ុច ល្អទាត់ អាវុធធ្ងន់»។

ចំណែក ផល សោភ័ណ្ឌ ក៏បានលើកឡើងមិនខុសពី យ៉េន ឌីណា ដែរដោយបានចាត់ទុកបេក្ខភាព៣ផ្សេងទៀតសុទ្ធតែខ្លាំងទាំងអស់។ បេក្ខភាពដែលមិនខ្លួនចាប់អារម្មណ៍ជាងគេគឺកីឡាករ យ៉េន ឌីណា ដែលពូកែកាត់ផ្តាច់ព្រ័ត្រ ប៉ុន្តែអ្វីដែលខ្លួនគិតជាបឋមគឺត្រូវធ្វើយ៉ាងណាយកឈ្នះដៃគូបរទេសឲ្យបានសម្រេចនៅជុំទី១ជាមុនសិន។
នេះជាលើកទី៣ហើយដែលប៊ូសស្ត្ររៀបចំព្រឹត្តិការណ៍ប្រកួតផ្តល់រង្វាន់រថយន្ត បន្ទាប់ពី ពេជ្រ សម្បត្តិ និង ឃីម បូរ៉ា បានឈ្នះរង្វាន់ម្នាក់១គ្រឿងហើយ៕
អត្ថបទពី៖ KPT សម្រួលដោយ៖ Hati
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា