ព័ត៌មាន
សិស្សជាង ៥០០នាក់ បានចុះឈ្មោះចូលរៀនវគ្គសិក្សាកាត់តវីដេអូឥតគិតថ្លៃ តាមរយៈគម្រោងអប់រំបែបឌីជីថលរបស់ KOICA នៅកម្ពុជា
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកម្មវិធី “រលកកូរ៉េ” (Hallyu Day) ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–កូរ៉េ (CKCC), គម្រោងពង្រឹងសមត្ថភាពក្នុងវិស័យអប់រំបែបឌីជីថល និងការគាំទ្រការងារនៅកម្ពុជា ឬ (Digital Education and Career Development Building in Cambodia) បានរៀបចំការតាំងបង្ហាញសៀវភៅសិក្សា និងស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សាបែបឌីជីថលដោយជោគជ័យ។

កម្មវិធីនេះទាក់ទាញការចូលរួមពីសិស្សានុសិស្សជាង ១៥០នាក់ ដោយមានការតាំងបង្ហាញស្នាដៃច្នៃប្រឌិតជាច្រើនដូចជា ថ្នាក់ភាសាកូរ៉េកម្រិត ១ ដល់ ៣ ថ្នាក់ភាសាកូរ៉េសម្រាប់ការងារ ថ្នាក់ទីផ្សារឌីជីថល ថ្នាក់ ICT–3D Modeling ថ្នាក់ ICT–កាត់តវីដេអូ និងស្នាដៃពីវគ្គហាត់ការរយៈពេលខ្លី (Digital Internship)។

ក្នុងចំណោមវគ្គសិក្សាទាំងនេះ វគ្គ ICT–កាត់តវីដេអូ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសិស្សជាង ៥០០នាក់ ដែលបានចាប់អារម្មណ៍ និងបានចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។ វគ្គសិក្សានេះមានគោលបំណងផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស និងភាពច្នៃប្រឌិត ដើម្បីពង្រឹងសមត្ថភាពក្នុងទីផ្សារការងារឌីជីថល ស្របតាមតម្រូវការនៃសេដ្ឋកិច្ចបច្ចេកវិទ្យាថ្មី។

គួរបញ្ជាក់ផងដែរថា គម្រោង Digital Education and Career Development Building in Cambodia ត្រូវបានបង្កើតដោយសាកលវិទ្យាល័យ Hallym ពីសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចសហការជាមួយអង្គការ World Together និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–កូរ៉េ CKCC, ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ចាប់តាំងពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៥ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថលរបស់យុវជនកម្ពុជា ដើម្បីឲ្យពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបង្កើតបរិយាកាសសិក្សាដែលមានភាពច្នៃប្រឌិត។ គម្រោងបានអនុវត្ត កម្មវិធីបណ្តុះបណ្តាលសាកល្បង (Pilot Education Programs) ជាច្រើន ដែលបានផ្តល់ឲ្យសិស្សនិស្សិត រួមទាំងបុគ្គលិកCKCC និងសាធារណជន អាចសិក្សាតាមបែប Hybrid Education (សិក្សាបន្សំរវាងអនឡាញ និងក្នុងថ្នាក់ផ្ទាល់)។
រហូតមកដល់បច្ចុប្បន្ន មានសិស្សនិស្សិតជិត៤០០នាក់ បានចូលរួមសិក្សា និងទទួលវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាខ្លីដោយជោគជ័យ ដែលបញ្ជាក់ពីភាពជោគជ័យ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអប់រំបែបឌីជីថលនៅកម្ពុជា៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព