ព័ត៌មាន
វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី “ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ឯករាជ្យ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ»
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា “វ.ស.ស.” បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី “ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ឯករាជ្យ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ» ក្នុងគោលបំណងរួមចំណែកពង្រឹងសមត្ថភាពឱ្យអង្គការសង្គមស៊ីវិលដែលមិន ស្វែងរកប្រាក់ចំណេញ យល់ដឹងអំពីស្តង់ដារនៃវិធានគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្ម អនុលោមតាមបទច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ការិយបរិច្ឆេទ នៃការដាក់លិខិតប្រកាសព្រមទាំងវិធានពាក់ព័ន្ធនានា។
ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដា្ឋន វទិកាសម្ព័ន្ធសង្គមស៊ីវិល តាងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងក្នុងសិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី “ការអនុវត្តកាតព្វកិច្ច គណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ឯករាជ្យ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ» នាព្រឹកម៉ិញនេះ នៅរាជធានីភ្នំពេញនេះថា ការរៀបចំវគ្គបណ្តុះបណ្តាលនាព្រឹកនេះ គឺជាបេសកកម្មមួយរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា “វ.ស.ស.” ដែលមានតួនាទីជាសេនាធិការឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងប្រមូលផ្ដុំទស្សនៈ មតិយោបល់របស់បញ្ញវន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ ជាពិសេស បណ្តាសង្គមស៊ីវិលតាមរយៈ ការរៀបចំកិច្ចពិភាក្សា ការស្រាវជ្រាវ និងការរៀបចំវេទិកានានា ដើម្បីជាធាតុចូល និងជាគុណប្រយោជន៍ ដល់ការរៀបចំតាក់តែងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា។ ក្នុងន័យនេះ វ.ស.ស. តែងតែរៀបចំវេទិកាសន្ទនាជាប្រចាំឆ្នាំ នៅតាមបណ្តារាជធានី ខេត្ត ក្នុង គោលបំណងឈ្វេងយល់ពីបញ្ហាប្រឈមរវាងអង្គការ សមាគម សហគមន៍ សហជីព និងប្រជាពលរដ្ឋ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកដោះស្រាយជាគោលនយោបាយ និងយន្តការនានា រួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកកសាងសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ប្រកបដោយ បរិយាបន្ន ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម។ នាពេលថ្មីៗនេះ វ.ស.ស. បានបញ្ចប់ការរៀបចំ វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ក្នុងបរិបទថ្មី» នៅតាមបណ្តារាជធានី ខេត្ត ទាំង២២ លើកលែងខេត្តឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន។
ជាមួយគ្នានេះដែរ វ.ស.ស. ក៏បានធ្លាប់រៀបចំវគ្គបណ្តុះបណ្តាលនានាច្រើន ដោយបានអញ្ជើញ តំណាងអង្គការសង្គមស៊ីវិល យុវជន និងនិស្សិតមកចូលរួម។ ហើយកាលពីកន្លងទៅ វ.ស.ស. ក៏បាន សហការជាមួយនិយ័តករគណនេយ្យ និងសវនកម្ម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អង្គការសង្គមស៊ីវិលផងដែរ។
ជាថ្មីម្តងទៀត ដោយមើលឃើញពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយដល់អង្គការ សមាគម សហគមន៍នានា ក៏ដូចជាឆ្លើយតបនឹងសំណូមរបស់ដៃគូសហប្រតិបត្តិការរបស់ខ្លួន វ.ស.ស. បាន ស្នើសុំកិច្ចសហការជាមួយនិយ័តករគណនេយ្យនិងសវនកម្មរៀបចំ “សិក្ខាសាលាពង្រឹងសមត្ថភាព
ស្ដីពី “ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ” នេះឡើង៕
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ