ព័ត៌មាន
កំណែសន្លឹកកិច្ចការប្រឡងគ្រូអនុវិទ្យាល័យ កាលពីម្សិលមិញ ប្រើប្រាស់ពេលប្រមាណ ១៤ ម៉ោង និងមានមន្ត្រីចូលរួមកែ ១៤០ នាក់
ថ្លែងក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានានៅវត្តសិរីសោភា ហៅវត្តអង្គតាមិញ នាព្រឹកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា “ពេលនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងដំណើរការកែសន្លឹកកិច្ចការ។ ហើយម្សិលមិញដំណើរការកែសន្លឹកកិច្ចការចាប់ផ្ដើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៩ និង ២៥ នាទីយប់”។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “នេះជាពេលវេលាដែលមិនធ្លាប់មានទេ ហើយសកម្មភាពនេះគឺចេញមកពីឆន្ទៈ បេះដូង របស់មន្ត្រីរាជការ ក្នុងការពន្លឿនឱ្យបានឆាប់បញ្ចប់ការងារនេះ ព្រោះបេក្ខជនកំពុងទន្ទឹងរង់ចាំលទ្ធផល”។ ដំណើរការកែសន្លឹកកិច្ចការសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទីមួយ ដើម្បីសម្រាំងបេក្ខជន បានចាប់ផ្ដើមកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដោយមានសន្លឹកកិច្ចការប្រមាណ ៣ ម៉ឺនច្បាប់។ កំណែសន្លឹកកិច្ចការក្នុងបរិមាណនេះ មានការចូលរួមកែពីសិស្សមន្ត្រីជាន់ខ្ពស់របស់សាលាភូមិន្ទរដ្ឋបាលចំនួន ១៤០ នាក់។ តាមការប៉ាន់ស្មាន ការងារកែសន្លឹកកិច្ចការនេះ អាចនឹងឈានដល់ការបញ្ចប់ត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ ហើយគណៈកម្មការរៀបចំការប្រឡងប្រជែង នឹងបន្តនីតិវិធីបូកសរុបពិន្ទុ និងយន្តការការងារបន្ថែមទៀត ដើម្បីឆាប់សម្រេចបានលទ្ធផលជូនបេក្ខជន សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រឡងលើកទី ២។



ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី ៧ ក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំ និងការណែនាំជាប្រចាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នោះគឺការជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមក្រសួង-ស្ថាប័ន ត្រូវអនុវត្តតាមយន្តការតែមួយ គោលការណ៍រួមមួយ និងអនុលោមនិយាមនីតិវិធីប្រតិបត្តិតែមួយ។ យន្តការនេះត្រូវធានាឱ្យបាននូវឱកាសស្មើៗ គ្នា ទាំងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ យ៉ាងតិច ១ ខែ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ជូនបេក្ខជនចុះឈ្មោះចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនេះ មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ក៏មានតួនាទីភារកិច្ចបន្ថែមមួយកម្រិតទៀតក្នុងការផ្សព្វផ្សាយ ក៏ដូចជាសម្របសម្រួលការចុះឈ្មោះជូនបេក្ខជនទូទាំងប្រទេសផងដែរ៕
ប្រភពអត្ថបទ៖ កម្ពុជាថ្មី
-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣