ព័ត៌មាន
កម្ពុជាទប់ស្កាត់បទល្មើសឆបោកបន្លំអត្តសញ្ញណ ដើម្បីបង្កើនទំទុកចិត្តការប្រើប្រាស់សេវាទូទាត់ឌីជីថល
ភ្នំពេញ ៖ ស្ថាប័នរាជរដ្ឋាភិបាលចំនួនពីរ សហការគ្នាទប់ស្កាត់បទល្មើសឆបោកដោយបន្លំអត្តសញ្ញណ ការស្វែងរកអត្តសញ្ញាណជនខិល ខូចដែលឆបោក ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអ្នកទទួលខុសត្រូវ ដើម្បីពង្រឹងភាពជឿទុកចិត្តដល់សាធារណជន លើការ ប្រើប្រាស់សេវាទូទាត់ឌីជីថល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី១០ ធ្នូនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្ម ឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់, អនុស្សរណៈ នេះរៀបចំឡើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញការ ធ្វើបដិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងនេះជា ២ ដំណាក់កាល ដែលដំណាក់ កាលទី១ នឹងអនុវត្តជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា និងដំណាក់កាលទី២ នឹងអនុវត្តជាមួយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុផ្សេងទៀតតាមការស្ម័គ្រចិត្ត។ កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នា រវាងស្ថាប័នទាំងពីរក្នុងការសហការគ្នារួមមាន៖ ទប់ស្កាត់បទល្មើសឆបោកដោយបន្លំ អត្តសញ្ញណ និងជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យធនាគារ និងវិស័យទូរគមនាគមន៍។
លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា គំនិតផ្តួចផ្តើមនេះពិតជាមានអត្ថប្រយោជន៍សម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណ អតិថិជនបានកាន់តែប្រសើរជាងមុន និងរំពឹងថា បន្ទាប់ពីដាក់ចេញនូវយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ គណនី ធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹង ទទួលបានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអត្តសញ្ញាណជនខិលខូច នៅពេលដែលមានករណីបន្លំឆបោកកើតឡើង។
ឯកឧត្តម ជា វ៉ាន់ដេត លើកឡើងផងដែរថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺបង្ហាញយ៉ាងច្បាស់ អំពីឆន្ទៈរបស់ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់អំពើឆបោកតាមរយៈការបន្លំអត្តសញ្ញាណ។ ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មាន អ្នកទទួលខុសត្រូវច្បាស់លាស់ គឺជារឿងចាំបាច់ ដោយត្រូវធ្វើដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតទៅលើ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបានចូលរួម។ កិច្ចការនេះ ត្រូវការពេលវេលាយ៉ាងតិច ៦ខែ មុខនឹងឈានទៅដល់ការបិទមិនឱ្យ ដំណើរការស៊ីមកាតដែលគ្មានអត្តសញ្ញាណ។ ក្រោយពីកិច្ចការនេះត្រូវបានបញ្ចប់ រាល់ស៊ីមកាតទាំងអស់នឹងមានអត្តសញ្ញាណអ្នកប្រើ ប្រាស់ច្បាស់លាស់ ដែលអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ក្នុងករណីមានអំពើឆបោកកើតឡើង និងជួយ បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ប្រព័ន្ធឌីជីថល៕
អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ