ព័ត៌មាន
ថវិការំលែកមរណទុក្ខរបស់សម្តេចធិបតី បានប្រគល់ជូនគ្រួសារសពវីរកងកម្លាំងពលី ក្នុងខេត្តឧត្តរមានជ័យ
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកថវិការំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងកម្លាំងពលី ២រូប ក្នុងខេត្តឧត្តរមានជ័យ។
នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគ្រួសារសពវីរកងទ័ព និងនគរបាលជាតិ ចំនួន២នៃសព ដើម្បីរំលែកមរណទុក្ខចំពោះមរណភាពរបស់វីរកងកម្លាំងទាំងពីរ ដែលបានពលីកម្មជូនជាតិមាតុភូមិ។
មរណភាពវីរកងកម្លាំងទាំងពីររូបមាន នាយចំណង់ ធឿន ចាងហ្វាង យោធិន នៃតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ និង វរសេនីយ៍ឯក ទួន លាន មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអានសាររំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ដោយសម្តេចធិបតី ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងថា នាយចំណង់ ធឿង ចាងហ្វាង ជាយោធិន នៃតំបន់ប្រតិបត្តិការរងឧត្តរមានជ័យ យោធភូមិភាគទី៤ កងទ័ពជើងគោក និង វរសេនីយ៍ឯក ទួន លាន មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការរងឧត្តរមានជ័យ យោធភូមិភាគទី៤ កងទ័ពជើងគោក និង វរសេនីយ៍ឯក ទួន លាន មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាង ជ្រាលជ្រៅ ព្រោះការបាត់បង់វីរកម្លាំងទាំងពីរ គឺជាការបាត់បង់កូន និងស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ និងភរិយា ហើយក៏ជាការបាត់បង់នូវយោធិន នគរបាលដ៏អង់អាច ក្លាហាន នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។
សារលិខិតរំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយចំណង់ ធឿង ចាងហ្វាង និង វរសេនីយ៍ឯក ទួន លាន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានប្រគល់ថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសព ដោយក្នុងមួយគ្រួសារសពទទួលបានចំនួន ៨០លានរៀល៕
















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ