ព័ត៌មាន
ការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅជនបទ ជាការលើកកម្ពស់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋ
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់ សម្រាប់ជួយសម្រួល ដល់ប្រជាពលរដ្ឋនៅតាមគមនាគមន៍ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រនៅជនបទ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើវិញផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តត្បូងឃ្មុំ និងខេត្ត សៀមរាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការចូលរួមចំណែកលើកកម្ពសជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកើតសរសើរ វាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នៅលើការងារស្ថាបនា និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សាគុណភាពផ្លូវល្អប្រសើរ ធានាដល់ការប្រើប្រាស់បានយូរ អង្វែង ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, មានផ្លូវល្អ ធ្វើដំណើរ ពិតជាបានបង្កលក្ខណៈងាយស្រួលដូចជា ការកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗជាដើម ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលេចអំពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយថាមពល របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី នយោបាយយ៉ាងច្បាស់លាស់ ជាក់ស្តែងសម្រាប់ការអភិវឌ្ឍជនបទ, រាជរដ្ឋាភិបាលនិងបន្តជំរុញ ការលើកកម្ពស់ជីវភាពប្រជាជននៅ ជនបទតាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ, និងការលើកកម្រិតផ្លូវជនបទជាដើម សំដៅ ធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារ ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជនជាដើម។ ជុំវិញការអភិវឌ្ឍជនបទ, ផ្លូវខាងលើនេះពិតជាបានចូលរួម ចំណែកលើកកម្ពស់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើតនូវមុខរបរ បង្កើនប្រាក់ចំណូល ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ៕
អត្ថបទដោយ៖ សុន រ៉ាឌី











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS20 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា