ព័ត៌មាន
អ្នកផលិតអំបុកស្រូវថ្មីសប្បាយចិត្តផលិតអំបុកទាំងថ្ងៃទាំងយប់មិនហត់ជូនអតិជន តែតម្លៃនៅដដែល
កំពង់ឆ្នាំង៖ អ្នកផលិតអំបុកឈ្មោះ អ៊ុក សម្បត្តិ ជាប្រជាជនរស់នៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងថា ចាប់ពីថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០២៥មក គឺការផលិតអំបុកស្រូវថ្មីរបស់គាត់មានអតិថិជនបញ្ជាទិញច្រើន ហើយពួកគាត់ត្រូវផលិតអំបុកស្រូវថ្មីទាំងយប់ទាំងថ្ងៃ។ ការបញ្ជាទិញរបស់បងប្អូនប្រជាពលរដ្ឋនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយផ្តល់អំបុកស្រូវថ្មីដល់វរៈកងទ័ពខ្មែរ ដើម្បីវាយសត្រូវឈ្លានពានទឹកដី។
លោក អ៊ុក សម្បត្តិ បានបន្តថា៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវភ្លាម គឺគាត់ និងប្រពន្ធ រួមនិងប្អូនមួយគ្រួសារទៀត បានទទួលការបញ្ជាទិញអំបុកស្រូវថ្មីពីប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង គ្រប់ទិសទី រហូតផលិតមិនទាន់។ តាំងពីថ្ងៃម្សិលម៉ិញមកដល់ម៉ោង៤ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកគាត់បានចាប់ផលិតអំបុកស្រូវថ្មីកើនឡើងទ្វេរដង ដែលកាលពីមុនគាត់ផលិតចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចតែប៉ុណ្ណោះ តែពេលនេះ គាត់បានផលិតអំបុកស្រូវថ្មីចាប់ពីម៉ោង៦ព្រឹក រហូតដល់៦ល្ងាច និងផលិតក្នុងពេលយប់ទៀត ដោយមិនហត់នឿយនោះឡើយ បានសំរាកតែពេលបាយមួយភ្លែតប៉ុណ្ណោះ។ ក្នុង១ថ្ងៃ១យប់ ពួកគាត់អាចផលិតអំបុកស្រូវថ្មីបានប្រមាណពី៧០ទៅ១០០គីឡូក្រាមអំបុក នីងបានលក់ជូនប្រជាពលរដ្ឋមកទិញដល់ទីតាំង និងប្រជាពលរដ្ឋបញ្ជាទិញតាមទូរស័ព្ទ សំរាប់យកទៅផ្តល់ជូនវរៈកងទ័ពដែលកំពុងជាប់ដៃការពារបូរណភាពទឹកដីនៅសមរភូមិមុខ។ បើទៅជាមិនបានគេង១យប់ក្តី ពួកគាត់បានផលិតអំបុកក្នុងទឹកមុខសប្បាយចិត្ត ព្រោះបានបុកអំបុកស្រូវថ្មីជួយការពារជាតិ និងទឹកដីជាមួយបងប្អូនប្រជាពលរដ្ឋ និងវរៈកងទ័ព ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងដឹកនាំប្រទេសបានយ៉ាងល្អ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនដែលចង់ចូលរួមជួយបុកអំបុកស្រូវថ្មីវាយខ្មាំងឈ្លានពាន សូមអញ្ជើញមកវត្តធម្មយុត្តិ ក្រុងកំពង់ឆ្នាំង មានមក្រុមការងារកំពុងបុកអំបុកស្រូវថ្មី និងផលិតអំបុកដាក់ក្នុងដប ដើម្បីផ្តល់ជូនវរៈកងទ័ព និងជនភៀសសឹកពីព្រំប្រទល់ខ្មែរថៃ។ ម្យ៉ាងទៀតបើបងប្អូនចង់ចូលរួមជាសម្ភារៈ គ្រឿងឧបភោគបរិភោគ ក៏សូមអញ្ជើញយកមកក្នុងសាលាខេត្តកំពង់ឆ្នាំង ព្រោះអាជ្ញាធរខេត្តកំពង់ឆ្នាំងមានអ្នករង់ចាំទទួល ហើយសម្ភារៈគ្រឿងឧបភោគបរិភោគ ណិងអំបុកស្រូវថ្មីរបស់បងប្អូន នឹងជូនទៅដល់ដៃវរៈកងទ័ពជួរមុខ និងជនភៀសសឹក៕ កាំង ហុងវាស្នា
-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត