ព័ត៌មាន
ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា
គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង ស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ ឧស្សាហកម្មកែច្នៃកសិផល ការផលិតគ្រឿងបន្លាស់រថយន្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ ការរីកលូតលាស់របស់កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yang Hongyu អនុប្រធានសហព័ន្ធ ពិភាក្សាការងារ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបនោះឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ អំពីភាពរឹងមាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនានារវាងកម្ពុជា-ចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការពង្រីក វិនិយោគ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញលម្អិត និងស៊ីជម្រៅ ជូនគណៈប្រតិភូ អំពីបរិយាកាសវិនិយោគដ៏ទាក់ទាញ របស់កម្ពុជាលើចំណុចគន្លឹះមួយចំនួនរួមមាន៖ កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាព នយោបាយ, ច្បាប់ស្តីពីវិនិយោគ ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការសម្របសម្រួលវិនិយោគនានា, សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកតភ្ជាប់ដ៏សំខាន់ក្នុងតំបន់, មូលធនមនុស្សមានវ័យក្មេង ដែលងាយក្នុងការបណ្តុះបណ្តាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ជាដើម, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងធំៗដូចជា ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។
ជាការឆ្លើយតប លោក Yang Hongyu បានបញ្ជាក់ថា ខេត្តសានដុង ជាខេត្តមួយមានសេដ្ឋកិច្ចរឹងមាំ និងមានសក្ដានុពល ខ្ពស់ផ្នែកឧស្សាហកម្មធុនធ្ងន់ បច្ចេកវិទ្យាជឿនលឿន និងកសិកម្មទំនើប ហើយគណៈប្រតិភូដែលមានវត្តមានក្នុងជំនួបនេះ គឺមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យអាទិភាពមួយចំនួនដូចជា ថាមពលកកើតឡើងវិញ, ឧស្សាហកម្មកែច្នៃ កសិផល, ការផលិតគ្រឿងបន្លាស់រថយន្ត, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋា ភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS17 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ