ព័ត៌មាន
ពានរង្វាន់ឧស្សាហកម្មបៃតងបានជ្រើសរើសក្រុមហ៊ុន២១ ដែលរួមចំណែកអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា
ភ្នំពេញ ៖ ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ ត្រូវបានជ្រើសរើសយកក្រុមហ៊ុន ២១ ដែលបានរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្ម បៃតងនៅកម្ពុជា នៅក្នុងផលិតកម្មស្អាត និរន្តរភាព និងនវានុវត្តន៍ឧស្សាហកម្ម ប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុង កម្មវិធីប្រកួតប្រជែង ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះថា ផលិតកម្មបៃតងមិនមែនត្រឹមតែជាការចំណាយទេ តែជា ការវិនិយោគដែលនាំមកនូវការសន្សំសំចៃ នវានុវត្តន៍ និងភាពប្រកួតប្រជែងនៃអាជីវកម្មសម្រាប់រយៈពេលវែង។ ឯកឧត្តមក៏លើកទឹកចិត្ត ឱ្យក្រុមហ៊ុនរោងចក្រ-សហគ្រាសទាំងអស់ បន្តនវានុវត្តន៍ថ្មីៗ ដោយមិនត្រូវស្កប់ស្គល់ នឹងការអនុវត្តបច្ចុប្បន្នរបស់ខ្លួនឡើយ ពោលគឺ ត្រូវខិតខំកែលម្អប្រព័ន្ធផលិតកម្ម ការពារបរិស្ថាន ប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកាន់តែ ស្អាត ដោយរៀនសូត្រពីឧត្តមានុវត្តន៍ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ឱ្យដឹងថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ បានជ្រើសរើសម្ចាស់ជ័យលាភី ដែលមាន ពានមាសចំនួន ៣, ពានប្រាក់ចំនួន ១១, និងពានសំរឹទ្ធចំនួន៧ ។ ម្ចាស់ជ័យលាភីទាំង ២១ ក្រុមហ៊ុននេះ ត្រូវបានជ្រើសរើសតាមរយៈ ការវាយតម្លៃលើទិដ្ឋភាព៤ គឺទិដ្ឋភាពបរិស្ថាន នវានុវត្តន៍និងចីរភាព ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គមនិងសមភាពយេនឌ័រ។
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភវិឌ្ឍ ឧស្សាហកម្មបៃតង និងកត់សម្គាល់ថា គោលការណ៍និរន្តរភាព បច្ចុប្បន្នកាន់តែមានសារៈសំខាន់ សម្រាប់ភាពប្រកួតប្រជែងជាសកល ជាពិសេសសម្រាប់ទីផ្សារធំៗដូចជាសហភាពអឺរ៉ុប។ ឯកឧត្តមបន្ថែមថា ឧស្សាហកម្មជាកម្លាំងជំរុញស្នូលសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែ វាក៏បង្កើតសំណល់ផងដែរ ដែលត្រូវតែគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ បរិវត្តកម្មបៃតង គឺជាគន្លឹះសម្រាប់ភាពប្រកួតប្រជែង របស់កម្ពុជា ជាពិសេសខណៈដែលទីផ្សារសកលលោក រួមទាំងសហភាពអឺរ៉ុប បាននិងកំពុងបង្កើនស្តង់ដារខ្ពស់លើនិរន្តរភាព។
ឯកឧត្តម បានបន្ថែមទៀតថា យុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប បានកៀរគរថវិកាជាង ៣៦០ ពាន់លានអឺរ៉ូ ចន្លោះពីឆ្នាំ២០២១ ដល់២០២៤ ដើម្បីគាំទ្រការវិនិយោគប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ក្នុងនោះក៏មានការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ជាផ្លែផ្កា នៃគម្រោង ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាពនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរ បច្ចេកវិទ្យា អំណោយផលល្អដល់បរិស្ថាន ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឧស្សាហកម្មបៃតងរយៈពេលវែងរបស់កម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីនេះប្រកួតប្រជែងនេះ ត្រូវបានជ្រើសរើសក្រុមហ៊ុនដែលបានបង្កើតវឌ្ឍនភាពជាក់ស្តែង ក្នុងការកាត់បន្ថយផលប៉ះ ពាល់បរិស្ថាន ទន្ទឹមនឹងនោះបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ សហការអនុវត្តដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមាន ការគាំទ្រពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី UN PAGE៕
អត្ថបទ៖ សុន រ៉ាឌី














-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS17 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ