ព័ត៌មាន
អគ្គលេខាធិការដ្ឋានរដ្ឋសភាបែងចែកអំណោយថវិកាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរកងទ័ពតាមសមរភូមិជួរមុខនិងពលរដ្ឋភៀសសឹក
ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរប្រឆាំងការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានទទួលអំណោយជាថវិកាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគ បរិភោគជាច្រើនពីថ្នាក់ដឹកនាំរដ្ឋសភាសមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទីប្រឹក្សាជំនួយការព្រមទាំងពីសប្បុរសជននានាសម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា។
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភាក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានចាត់ចែងដឹកជញ្ជូនជំនួយទាំងអស់នោះ ឆ្ពោះ ទៅកាន់បណ្តាខេត្តនានា ជាប់ព្រំដែនថៃ ដើម្បីផ្គត់ផ្គង់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក។
អំណោយនឹងប្រគល់ជូនអាជ្ញាធរខេត្តនីមួយៗដើម្បីធ្វើការបែងចែក តាមគោលដៅក្នុងនោះ មាន៖ ខេត្តព្រះវិហារទឹកប្រាក់ចំនួន២០លានរៀលខេត្តឧត្តរមានជ័យ ទឹកប្រាក់ចំនួន២០លានរៀល ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន២០លានរៀល ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៥០លានរៀល និងខេត្តពោធិ៍សាត់ ទឹកប្រាក់ ចំនួន ២០លានរៀល ខេត្តកោះកុង ថវិកាចំនួន ២០លានរៀល ។ ចំណែកសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលខេត្ត នីមួយៗ ទទួល បានមានដូចជា ឆៃប៉ូវផ្អែម ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ អង្ករ ត្រីខ បាយក្តាំង អំបុក ភួយ និង សម្លៀកបំពាក់ជាដើម។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានកំពុងទទួលអំណោយសប្បុរសធម៌ជាបន្តបន្ទាប់ទៀតហើយនឹង ធ្វើការបែងចែក ទៅតាមតំបន់ផ្សេងៗទៀត។ ក្រៅពីការបែងចែកអំណោយ ខាងលើ នេះ ក្រុមការងាររបស់រដ្ឋសភាដោយមានការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភា បានអញ្ជើញចូល រួមពិធីបុណ្យសព និងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកថវិកា ជូនកងទ័ពជួរមុខនិងពលរដ្ឋកំពុង សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលាជាដើម។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិង មន្រ្តីរាជការរដ្ឋសភា សូមបួងសួង ដល់ទេវតា រក្សា ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោកសូមតាម ថែរក្សា ការពារកងទ័ពកម្ពុជារបស់យើងឱ្យជួបប្រទះតែសេចក្តីសុខជៀសផុតពីជំងឺដង្កាត់ទាំងឡាយហើយ ឈ្នះអស់ខ្មាំងសត្រូវ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS16 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ