ព័ត៌មាន
សប្បុរជន៤ក្រុមចូលរួមឧបត្ថម្ភជាថវិកានិងអង្ករដល់កាកបាទក្រហមកម្ពុជាដើម្បីជួយគ្រួសារភៀសសឹក
ដោយមើលឃើញពីស្ថានភាពដ៏តានតឹងនៅតាមព្រំដែនកាន់តែខ្លាំងឡើងៗ នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះ មានសប្បុរសជនចំនួន៤ក្រុមផ្សេងគ្នា បាននាំយកជាថវិកានិងអង្ករ មកបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ និង លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ នាទីស្នាក់ការ កណ្ដាលកាកបាទក្រហមកម្ពុជា។
សប្បុរសជនក្រុមទីនោះ១គឺ ក្រុមអាជីវករក្នុងរាជធានីភ្នំពេញចំនួន៦គ្រួសារ បានឧបត្ថម្ភអង្ករចំនួន១៥តោន និងថវិកា ចំនួន ៥.១០០ដុល្លារ, ២ ឯកឧត្តម សៀង បូរិន ទីប្រឹក្សាយុវជននៃសាលារៀនជំនាន់ថ្មី ឧបត្ថមថវិកាចំនួន ៩៩,៩៩៩ ម៉ឺនរៀល, ៣ សប្បុរសជនចូលរួមតាមរយៈក្រុម រត់រ៉ាន់ និង ក្លឹបឧបត្ថមអង្ករ ៣តោន និង ៩៨០ គីឡូក្រាម និងទី៤ ក្រុមហ៊ុន Dynith Commercial Co.,Ltd បានឧបត្ថមថវិកា ចំនួន១ម៉ឺនដុល្លារអាម៉េរិក។
ក្នុងឱកាសទទួលជួបសវនាការនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុម ទាំង៤ក្រុមខាងលើ ដែលបានចូលបរិច្ចាគអំណោយទាំងនេះ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកជួយទៅដល់ វីរៈកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី និងប្រជាជនភៀសសឹក រាប់ម៉ឺនគ្រួសារនៅតាមបន្ទាត់ព្រំដែន ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានា។ ជាមួយគ្នានេះលោកជំទាវ ក៏បានថ្លែងប្រាប់ទាំងអួលដើម ករ ទៅដល់ម្ចាស់ជំនួយទាំង៤ក្រុមខាងលើ អំពីសកម្មភាពដែលបានឃើញផ្ទាល់ភ្នែក នូវការរត់គេចរបស់ក្រុមគ្រួសារភៀស សឹក ពីគ្រាប់ផ្លោងរបស់ក្រុមយោធាថៃ ដែលបានបាញ់ផ្លោងមកលើដែនអធិបតីភាពកម្ពុជា យ៉ាងសាហាវឃោឃៅទីបំផុត ដែល ធ្វើឱ្យជាពិសេសក្មេងៗតូចៗ ចាស់ជរា និង ស្រ្តីមានផ្ទៃពោះមានទុក្ខលំបាកជាទីបំផុត។
ក្រុមសប្បុរសខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យពួកគាត់បានចូលរួម ចែករំលែកការងារមនុស្សធម៌ ជាមួយប្រជាជនកម្ពុជា និងសូមកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នាមញញឹម ពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ដែលត្រូវការជំនួយជាចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕
អត្ថបទ៖ សំ ងីម
-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត