ព័ត៌មាន
កម្ពុជា-វៀតណាម ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកងទ័ព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ នឹងបច្ចេកវិទ្យា សៀមរាប ថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ ក៏បានបង្ហាញថា កម្ពុជា-វៀតណាម បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡៃ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (JC លើកទី២១) នៅខត្ត សៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ដោយភាគីទាំងពីរ បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្របតាម ស្មារតីនៃ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
អំពីកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សា យន្តការសន្ទនាគោលនយោបាយការពារជាតិ និងឯកភាពអនុវត្តលិខិតូបករណ៍នានា នៃសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព រួមមានពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអនុស្សរណៈយោគយល់ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្ដុះបណ្តាលធនធាន មនុស្ស និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ភាគីទាំងពីរក៏បានប្ដេជ្ញាពង្រឹងការបណ្តុះបណ្តាល កងទ័ពរយៈពេលខ្លី និងរយៈពេលវែង ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំពេញសេចក្តីត្រូវការលើវិស័យការពារជាតិ ដែលកំពុងមានការវិវត្ត។
ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ឡាវ-វៀតណាម រួមទាំងការបន្តកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ បីប្រទេស និងពិនិត្យលទ្ធភាពរៀបចំសកម្មភាពរួមសម្រាប់វិស័យការពារជាតិ និងយោធារវាងប្រទេសទាំងបី។
គួរបញ្ជាក់ថា ពាក់ពន្ធ័នឹងកិច្ចការព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនគោក រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការសាទរ ចំពោះលទ្ធផលជាវិជ្ជមាននៃខណ្ឌសីមា និងការបោះបង្គោលព្រំដែន និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពន្លឿនការងារខណ្ឌសីមាក្នុងកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ព្រមទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នានៅក្នុងការកសាងនូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS14 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ