ព័ត៌មាន
អាជីវករនៅភ្នំពេញបន្តលក់ដូរធម្មតា និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាមួយថៃ
ខណៈពេលដែលប្រទេសជាតិបានកំពុងជួបបញ្ហាដោយសារការឈ្លានពានពីសត្រូវ, ក្រុមអាជីវករលក់ដូរនៅរាជធានីភ្នំពេញកំពុងបន្តសកម្មភាពទិញ-លក់ជាធម្មតា ខណៈក្រុមអាជីវករនានាបានបង្ហាញការជឿជាក់លើរាជដ្ឋាភិបាល និងវីរកងទ័ពជួរមុខកម្ពុជា ក្នុងការទប់ទល់ច្បាំងបណ្ដេញសត្រូវឈ្លានពានចេញពីទឹកដីកម្ពុជា។
លោក ហេង សុជា សព្វថ្ងៃប្រកបមុខរបរជិះម៉ូតូលក់នំខ្មែរចល័ត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការប្រកបរបរលក់ដូរ គិតក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពទូទៅនៃការលក់ដូរទូទៅអាចប្រកបមុខរបរបានជាធម្មតា។ លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយជំរុញឱ្យថៃបញ្ឈប់ទង្វើឈ្លានពានកម្ពុជា ដើម្បីបងប្អូនពលរដ្ឋស្លូតត្រង់កម្ពុជាដែលមានផ្ទះនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃអាចត្រលប់ទៅផ្ទះវិញ និងប្រកបរបបចិញ្ចឹមជីវិតជាប្រក្រតីភាពឡើងវិញ។
អ្នកស្រី មឿន ចាន់រ៉ា មានស្រុកកំណើតមកពីខេត្តតាកែវ បច្ចុប្បន្នជាអាជីវករលក់ម្ហូបអាហារនៅមុខរោងចក្រ ក្បែរផ្សារព្រៃទា រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ស្របពេលសេដ្ឋកិច្ចមានការប្រែប្រួលគ្រប់ការប្រកបអាជីវកម្មមានការលំបាកតាំងពីយូរមកហើយ ដូច្នេះអ្នកស្រី ក៏ដូចអាជីវករដទៃទៀតសុទ្ធសឹងតែជួបបញ្ហាប្រឈមខ្លះ ប៉ុន្ដអាចសម្របខ្លួនហើយបន្តសកម្មភាពលក់ដូរជាប្រក្រតីភាព។
សូមបញ្ជាក់ថា ទោះបីជាស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកំពុងមានកម្ដៅនៅឡើយ ប៉ុន្ដែពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តក្រុងផ្សេងទៀត បានបន្ដសកម្មភាពប្រកបរបររកទទួលទានជាប្រក្រតី ជាពិសេសក្រុមអ្នកផលិតផលិតផលក្នុងស្រុក កំពុងបង្កើនការផលិតផលិតផលខ្មែរ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS14 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ