ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray គឺជាឃ្នាស់នៃសេដ្ឋកិច្ច
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray គឺជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួត ប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាជាតិ បច្ចេកវិទ្យា eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះថា ពិភពលោកដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray មានសារសំខាន់កាន់តែខ្លាំងឡើងនៅតាមវិស័យផ្សេងៗដូចជា៖ សុខាភិបាល, កសិកម្ម, កែច្នៃចំណីអាហារ និង វិទ្យាសាស្ត្ររូបធាតុ។ បច្ចេកវិទ្យា eBeam និង X-ray ផ្ដល់អត្ថប្រយោជន៍ដល់វិស័យផ្សេងៗ តាមរយៈការបង្កើនសុវត្ថិភាព និង គុណភាព។ នៅក្នុងវិស័យសុខាភិបាល, បច្ចេកវិទ្យានេះអាចសម្លាប់មេរោគនៅលើឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រ ដែលកាត់បន្ថយ ហានិភ័យនៃការឆ្លង។ ក្នុងវិស័យកសិកម្ម, បច្ចេកវិទ្យា eBeam និង X-ray អាចគ្រប់គ្រងឬកម្ចាត់សត្វល្អិត និងជំងឺ ដែលជំរុញ ទិន្នផលដំណាំនិងគុណភាពដំណាំ។ ចំណែកវិស័យបរិស្ថាន, កែច្នៃនិងសម្លាប់មេរោគលើកាកសំណល់ វិស័យឧស្សាហកម្ម និងទឹក កខ្វក់ ដើម្បីកាត់បន្ថយសាធាតុពុល និងបំបែកសារធាតុគីមីដែលមិនរលាយដោយធម្មជាតិ។ ដោយឡែកវិស័យវប្បធម៌, បច្ចេកវិទ្យានេះ យកមកប្រើប្រាស់ដើម្បីសម្អាត និងថែររក្សាសម្បត្តិបេតិកភណ្ឌជាតិ ក្នុងគោលបំណងអភិរក្សវប្បធម៌ខ្មែរឱ្យបានគង់វង្ស។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដូច្នេះគំនិតផ្តួចផ្តើមចាប់យកបច្ចេកវិទ្យាប្រព្រឹត្តិកម្មវិទ្យុសកម្ម ជាពិសេសដាក់ឱ្យប្រើប្រាស់ពហុបំណង នៅក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ សំដៅ ទាក់ទាញវិនិយោគិន បង្កើនសមត្ថភាពនាំចេញ ព្រមទាំងបង្កើតការងារដែលមានខ្ពស់សម្រាប់យុវជន, លើសពីនេះគម្រោងនេះនិង គាំទ្រឧស្សាហកម្មគន្លឹះ លើកកម្ពស់នូវសមត្ថភាព និងបង្កើនការជឿជាក់លើផលិតផលក្នុងស្រុក ថែមទាំងការជំរុញប្រកួតប្រែងតំបន់ និងសកល ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទំនើប ចីរភាព ដំណើរការដោយនវានុវត្តន៍តាមចក្ខុវិស័យរបស់រារដ្ឋាភិបាល និងចក្ខុវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០៥០។
សាស្រ្តាចារ្យ Suresh Pillai នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវ eBeam នៃសាកលវិទ្យាល័យ Texas A&M បានលើកឡើង ថា ការចាប់យកបច្ចេកវិទ្យា eBeam និង X-ray បានកាន់តែឆាប់រហ័ស នឹងអាចជួយកម្ពុជាបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និង អាចក្លាយជាគំរូបង្ហាញការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគឯកជនលើបច្ចេកវិទ្យាថ្មីៗ។ លោកសាស្រ្តាចារ្យបន្ថែមថា សាកលវិទ្យាល័យ Texas A&M រួមជាមួយដៃគូសហការអន្តរជាតិបានត្រៀមជាស្រេច ក្នុងការចែករំលែកជំនាញផ្នែកវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងបទពិសោធន៍បច្ចេកទេស ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះអាចចាក់ឫស និងរីកលូតលាស់នៅកម្ពុជា។
ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកឡើងថា វេទិកាជាតិនេះមិនត្រឹមតែបង្ហាញគុណប្រយោជន៍ នៃបច្ចេកវិទ្យា eBeam និង X-ray ប៉ុណ្តោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ ដែលនឹងជួយកម្ពុជាឱ្យដើរទាន់ និន្នាការសកល ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មបៃតង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម រួមទាំងបច្ចេកវិទ្យា eBeam និង X-ray កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅ ក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ ផលិតភាពឧស្សាហកម្ម សុខាភិបាល និងការស្រាវជ្រាវ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងសាធារណរដ្ឋកូរ៉េ បានបង្កើនការ វិនិយោគរបស់ខ្លួនយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងនេះ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពនៃវិស័យចម្រុះ៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS14 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ