ព័ត៌មាន
១១ថ្ងៃហើយទាហានឈ្លានពានថៃរំលោភដែនអធិបតេយ្យកម្ពុជា ប៉ុន្តែវីរកងទ័ពកម្ពុជាបន្តឈរជើងទប់ស្កាត់បានយ៉ាងរឹងមាំ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈ ពេល១១ថ្ងៃហើយ ដែលទាហានឈ្លានពានថៃ បានរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានប្រើប្រាស់ យន្តហោះចម្ងាំងF-16 ដ្រូនពាំគ្រាប់ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងផ្សែងពុលជាដើម ប៉ុន្តែត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាទប់ស្កាត់ និងបន្តឈរជើងបានយ៉ាងរឹងមាំ និងស្វាហាប់បំផុតដើម្បីការពារនូវបូរណ ភាពទឹកដីកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះស្តីពីស្ថានការណ៍ របស់ទាហានឈ្លានពានថៃលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ពេលនេះហានឈ្លានពានថៃបានមនឹងកំពុងបន្តបាញ់ផ្លោងយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា។ ប៉ុន្តែទោះបីជាការបាញ់ផ្លោងយ៉ាងគំហុក និងព្រៃផ្សៃឃោរឃៅពីសំណាក់ទាហានឈ្លានពានថៃយ៉ាងណាក្តីក៏វីរកងទ័ព និងវីរនគរបាលកម្ពុជានៅតែបន្តឈរជើងបានយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតទប់ស្កាត់សត្រូវឈ្លានពានគ្រប់ទីតាំង និងគ្រប់គោលដៅទាំងអស់។
ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានបញ្ជាក់ឡើងវិញផងដែរថា វីរកងទ័ព និងវីរនគរបាលកម្ពុជា បាញ់តបតទៅលើតែទាហានឈ្លានបានថៃប៉ុណ្ណោះ មិនសំដៅកន្លែងជនស៊ីវិលនោះឡើយ ផ្ទុយទៅវិញមានតែទាហានឈ្លានពានថៃប៉ុណ្ណោះ ដែលបើកការបាញ់ប្រហារយ៉ាងឃោរឃៅ និងអមនុស្សបំផុតដោយមិនរើសគោលដៅ បាញ់ចូលផ្ទះប្រជាជនស៊ីវិល មន្ទីរពេទ្យ វត្តអារាម សាលា រៀន និងប្រសាទបូរាណខ្មែរ ដោយគិតមកដល់ថ្ងៃទី១៧នេះ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជា ចំ នួន១៧បានស្លាប់ ៧៧នាក់រងរបួស ខណៈជាងបួនសែននាក់បានកំពុងរត់ភៀសសឹកយ៉ាងភិតភ័យ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការជាតិកម្ពុជារូបនេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលកម្ពុជា ក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនឹងមិនឲ្យបាត់បង់នោះឡើយ៕អត្ថបទបាន ចក់
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS14 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ