ព័ត៌មាន
ក្រុមប្រឹក្សាសង្កាត់ស្ពានថ្ម បាននាំអំណោយ និងសម្ភារៈ របស់សប្បុរសជននានាជូនរដ្ឋាបាលខណ្ឌដង្កោ សម្រាប់ចែកជូនវិរកងទ័ព និងជនភៀសសឹកនៅជួរមុខ
ភ្នំពេញ ÷ ក្រុមប្រឹក្សាសង្កាត់ស្ពានថ្ម បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន របស់សប្បុរសជននានា បានប្រគល់ ជូនរដ្ឋបាលសាលាខណ្ឌដង្កោ ដើម្បីជួយកាត់បន្ថយកាលំបាករបស់រាជរដ្ឋាភិបាល និងគាំទ្រលើកកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ។
ចៅសង្កាត់ស្ពានថ្ម លោក ហង្ស ជុំ សម្ដែងអារម្មក្តុកក្តួល ចំពោះទង្វើសាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការបាញ់ប្រហារគ្មានមេត្តាឈ្លានពានចូលទឹកដីកម្ពុជា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងធ្វើឲ្យជនស៊ីវិលរងរបួសជាច្រើននាក់ ។ ក្នុងនាមលោក និងក្រុមការងារ សូមសម្តែងគាំទ្រនូវប្រសាសន៍ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាននាវដល់បងប្អូនប្រជាពលរដ្ឋមហាគ្រួសារខ្មែរគ្រប់ទិសទី បន្តរួបរួមសាមគ្គីគ្នាជួយដល់បងប្អូនជនភៀសសឹក និងគាំទ្រលើកកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដើម្បីបណ្ដេចសត្រូវឈ្លានពានចេញពីទឹកដីកម្ពុជា លោកចៅសង្កាត់បន្តថា ក្រុមការងារសង្កាត់ស្ពានថ្ម នាំយកអំណោយដែលទទួលបានពីសប្បុរសជននានាក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម ជូនរដ្ឋបាលសាលាខណ្ឌដង្កោ ដើម្បីទុកជូនទៅដល់វិរកងទ័ព និងជនភៀសសឹក ដែលមានជាសម្ភារៈ និងថវិកាដូចខាងក្រោម៖ (អង្ករ ៥៧០គីឡូក្រាម -ទឹកសុទ្ធ(យួរ) 138យួរ-ទឹកសុទ្ធ(កេស) 15កេស-មី និង មីសួរ 30កេស -ទឹកដោះគោ ៣កេស -ខោទឹកនោម ១បេ -ខោអាវ ៣បេ -នំ ១១ស្បោង -ប្រហុកខ្ទិះ ១ឡាំង -ប្រហុក ៧កែវ -មុងភួយនិងកន្ទេល ៣ឈុត -សារុង ១ថង់ -ប្រេងខ្យល់ ១ថង់ -សាប៊ូបោកខោអាវ ១បេ -ទឹកត្រី ៣យួរ -ទឹកស៊ីអ៊ីវ ៤យួរ -ថវិកា ៣,០០០,០០០រៀលផងដែរ) ។
ក្នុងនាមជាជ្ញាធរមូលដ្ឋាន សូមអំពាវនាវ ប្រជាពលរដ្ឋ និងសបុរសជនទាំងអស់ចូលរួមបរិច្ចាគ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាក្តី ដោយស្ម័គ្រចិត្ត«សមរភូមិក្រោយគាំទ្រសមរភូមិមុខ»និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពក្នុងគ្រាពេលប្រទេសជាតិ ជួបនឹងសង្រ្គាមឈ្លានពានពីយោធាថៃ។ ហើយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរទាំងអស់ សូមជួយថែរក្សាទឹកដី និងសុខសុវត្ថិភាពរបស់វីរកងទ័ព រួមទាំងជនភៀសសឹកដែលកំពុងប្រឈមនៅតាមព្រំដែនឱ្យជួបតែសេចក្តីសុខ និងជ័យជម្នះជារៀងរហូត។
អត្ថបទ៖ ពៅយី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ