ព័ត៌មាន
ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី ការពិនិត្យលទ្ធផលរបាយការណ៍ប្រចាំឆ្នាំ២០២៥ នៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ អេមព្រីសអង្គរ រីសត និងស្បា ខេត្តសៀមរាប ឧបត្ថម្ភថវិកាដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។

លោកជំទាវរដ្ឋលេខាធិការបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយសមិទ្ធផលទាំងនេះជាគុណបំណាច់ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីចាប់ពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន។
ក្នុងឱកាសនោះដែរលោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្ត ដល់អាជ្ញាធរបន្តអនុវត្តសកម្មភាពចុះសួរសុខទុកតាមផ្ទះ ដើម្បីស្វែងរក និងបញ្ជូនកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ មកទទួលសេវានៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា និងទៀងទាត់ ព្រមទាំងបន្តក្នុងរៀបចំព្រឹត្តការណ៍សហគមន៍ តាមរយៈការគៀងគរចលនានៅក្នុងសហគមន៍ ដើម្បីរៀបចំធ្វើបបរខាប់គ្រឿង និងឆ្លៀតឱកាសក្នុងការអប់រំ ដល់គ្រួសារដែលមានកូនអាយុក្រោម៥ឆ្នាំ ឱ្យបានខ្ជាប់ខ្ជួន ទោះគម្រោងបញ្ចប់ក្ដី ព្រោះបញ្ហាកង្វះអាហារូបត្ថម្ភ ជាឫសគល់ ដែលតែងតែកើតឡើងនៅក្នុងសហគមន៍។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានស្នើដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា ស្វែងរកដំណោះស្រាយរួម ដោយផ្អែកលើបញ្ហាប្រឈមជាក់ស្តែងនានាដែលបានជួបប្រទះក្នុងអំឡុងពេលកន្លងមក ដើម្បីពង្រឹង និងជំរុញការអនុវត្តគម្រោងដែលនៅសេសសល់ រយៈពេល ៦ខែខាងមុខនេះ ឱ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើង ថ្ងៃទី១៥ ១៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណង គឺ ១. ពិនិត្យលើសមិទ្ធផល វឌ្ឍនភាពសំខាន់ៗ ក្នុងការអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២៥ និងផែនការ សកម្មភាពឆ្នាំ២០២៦, ២. កំណត់បាននូវបទពិសោធន៍ បញ្ហាប្រឈម និងកំណត់បានភាពជោគជ័យ, ៣. កំណត់ផែនការសកម្មភាពអាទិភាព នៃនិរន្តភាពរបស់គម្រោង។
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអនុវត្តរួមគ្នារវាង ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ ដោយទទួលថវិកាពីធនាគាពិភពលោក, DFAT អូស្ត្រាលី, KFW អាល្លឺម៉ង់, GFF និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគម្រោងគ្រប់កម្រិត និងការអនុវត្តយ៉ាងសស្រាក់ស្រាំរបស់អង្គភាពទទួលបន្ទុកនៃស្ថាប័នទាំង២ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបានចាត់ទុកជាការវិនិយោគលើវិស័យសុខភាពសាធារណៈ សម្រាប់ ស្រ្តី និងកុមារ ដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែក ក្នុងការបង្កើនគុណភាព និងការមកប្រើប្រាស់សេវាអាហារូបត្ថម្ភ សុខភាពមាតា ទារក និងកុមារ ជាអាទិភាពនៅក្នុងខេត្តគោលដៅទាំង៩៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ