ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖ ការថែទាំផ្លូវជនបទជារឿងចាំបាច់ ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជារឿងដ៏ចាំបាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែខួបផ្លូវចំនួន ១ខ្សែ ក្រាលល្បាយក្រួសប្រវែង ៩ ៥៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា ផ្លូវជនបទដែលស្ថិតក្រោម ក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ជាច្រើន ព្រោះការអភិវឌ្ឍផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅតាម ជនបទ បានកំពុងតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា និងបានកំពុងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណជន ទូទៅ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញហេដ្ឋរចនាសម្ព័ន្ធនេះ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបាននិងកំពុងបន្តគាំទ្រ ដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រម ទាំងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។ ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមតែងតែអញ្ជើញចុះពិនិត្យមើលជាប្រចាំ នៅលើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនាផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ។
ទាក់ទងផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង លើការងារថែទាំ របស់នាយកដ្ឋានផ្លូវលំជនបទ ដែលបានអនុវត្តថែទាំផ្លូវរក្សានូវគុណភាពល្អប្រសើរ សម្រាប់ផ្តល់ជាប្រយោជន៍ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ ពោលគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ បាននិងកំពុងតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា ទៅកាន់តំបន់ផ្សេងៗនៅទូទាំងប្រទេស ដែលគម្រោងទាំងនោះបានកើតឡើង ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ផ្លូវ ពីមូលដ្ឋានមកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត