ព័ត៌មាន
សត្រូវឈ្លានពានធ្វើឱ្យយុវជនកាន់តែយកចិត្តទុកដាក់ពង្រឹងចំណេះដឹង និងជំនាញចូលរួមកសាងជាតិ
ក្រុមយុវជននៅកម្ពុជាបានឱ្យដឹងថា តាមរយៈការឈ្លានពានបូរណភាពទឹកដី និងស្លាប់ជនស៊ីវិលកម្ពុជាយ៉ាងឃោរឃៅពីសំណាក់យោធាថៃ បានជំរុញឱ្យពួកគេប្ដេជ្ញាចិត្ត និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការខិតខំរៀនសូត្រ ហ្វឹងហាត់ចំណេះ ជំនាញ ដើម្បីចូលរួមអភិវឌ្ឍ កសាងប្រទេសជាតិឱ្យកាន់រីកចម្រើនតែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

លោក សុខ សំណាង និស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត នៅក្នុងបទសម្ភាសន៍ព័ត៌មាន ប៊ីធីវី បាននិយាយឱ្យដឹងថា ប្រទេសកម្ពុជា ក្រៅពីការធ្លាប់ឆ្លងកាត់នូវសង្រ្គាមជាច្រើនដំណាក់កាល រួមទាំងសោកនាដកម្មដ៏ឃោរឃៅក្នុងរបបប្រល័យពូជសាសន៍ រហូតមកដល់បច្ចុប្បន្នកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ពាក្យថា “សន្តិភាព” ពិតជាន័យយ៉ាងធំធេង និងចង់បានបំផុតសម្រាប់កម្ពុជា។
យុវជនរូបនេះ បាននិយាយទៀតថា ក្នុងនាមជាយុវជន អ្វីដែលអាចធ្វើបានក្នុងពេលនេះ គឺការខិតខំរៀនសូត្របន្ថែមទៀត ពីព្រោះថា នៅពេលដែលមានចំណេះដឹង គឺអាចបែងចែកថា អ្វីត្រូវ អ្វីមិនត្រូវ អ្វីដែលជាការពិត និងអ្វីដែលមិនពិតជាដើម។

ស្រដៀងគ្នាខាងលើនេះ យុវជនារី២រូប មកពីសាកលវិទ្យាល័យ ខេមតិច គឺកញ្ញា គិត ម៉ារីយ៉ា និងកញ្ញា នូ ច័ន្ទរចនា បានលើកឡើងថា ជាការពិតចំណេះដឹង គឺជាអាវុធដ៏សំខាន់បំផុតរបស់មនុស្សម្នាក់ៗ នៅពេលដែលយើងមានចំណេះដឹងខ្ពង់ខ្ពស់ហើយល្អ គឺអាចជួយប្រទេសជាតិកាន់តែអភិវឌ្ឍ កាន់តែរីកចម្រើន ទៅកាន់ការរក្សាសន្តិភាពឱ្យកាន់តែយូរអង្វែង។
ក្រុមយុវជនទាំងនេះ បានអំពាវនាវយុវជនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយៗទៀត ត្រូវខិតខំរៀនសូត្រឱ្យបានច្រើន ពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ។

ពាក់ព័ន្ធការលើកឡើងរបស់ក្រុមយុវជនខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីអបអរសាទរពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី សាកលវិទ្យាល័យខេមតិច ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍អំពាវដល់យុវជនទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពចំណេះដឹង ជាពិសេសខាងផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត ដើម្បីដើរឱ្យទាន់សម័យកាលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ពីព្រោះថា ចំណេះដឹងបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាឧបករណ៍ជំនួយដ៏មានតម្លៃបន្ថែមសម្រាប់ជួយសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយបច្ចេកវិទ្យា គឺវិវត្តន៍ចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ