ព័ត៌មាន
ឯកឧត្តមបណ្ឌិត លី ធុជ ថ្លែងអំណរគុណសប្បុរសជនចិន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកបង្កឡើងដោយការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា
(ភ្នំពេញ) តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងអំណរគុណជូនចំពោះសប្បុរសជនចិន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកបង្កឡើងដោយការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា។ ឯកឧត្តមថ្លែងថា ជំនួយដែលបានជួយដល់ប្រជាជនភៀសសឹក គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តាដែលសប្បុរស ជនបានផ្តល់ជូន ក្នុងស្មារតីខ្មែរតែមួយ និងការរួបរួមសាមគ្គីគ្នា ក្នុង អំឡុងពេលដ៏លំបាក។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងទៀតថា ថ្មីៗនេះ សន្តិភាពដែលកម្ពុជាបានខិតខំថែរក្សា និងកសាងមកយ៉ាងលំបាក កំពុងរងការរំខានពីសកម្មភាព និងស្ថានការណ៍មួយចំនួន ដែលកើតចេញពីប្រទេសថៃ។ ស្ថានការណ៍នេះ មិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កការព្រួយ បារម្ភដល់ការរស់នៅដោយសុខសាន្ត និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ប្រជាជនស្លូតត្រង់កម្ពុជា បានស្លាប់ និងរងរបួសដោយទង្វើឈ្លានពាននេះ ហើយប្រជាជនរាប់សិបម៉ឺននាក់ ត្រូវបានជម្លៀសទៅរកទីកន្លែងសុវត្ថិភាព ដែលចាំបាច់ឱ្យយើងរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រដល់ពួក គាត់។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជនចិន មិនថាជាបុគ្គល សមាគម ឬក្រុមហ៊ុនឯកជន ដែលបានចូល រួមប្រកបដោយក្តីមេត្តា និងឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក។ ជំនួយដែលបានជួយដល់ប្រជាជនភៀសសឹក គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូន ក្នុង ស្មារតីខ្មែរតែមួយ ដែលទង្វើនេះ ពិតជាបានបង្ហាញពីសាមគ្គីភាព និងសេច ក្តីមេត្តាករុណា ក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ រួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើក ទឹកចិត្តដល់វីរៈកងទ័ពកម្ពុជាដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សម្តេចតេជោធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកប ដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ៕ អត្ថបទ,ភារម្យ













-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ