ព័ត៌មាន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្តចាត់តំណាងចុះសួរសុខទុក្ខដល់វីរកងទ័ពសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងក្រុមសភាជាតិកម្ពុជា នៃអ្នក នយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក
ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បាន អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នក នយោបាយសភាស្ត្រីបានចុះសួរ សុខទុក្ខដល់វីរកងទ័ពដែលបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួងដែលបានរងរបួសក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការពារពីការឈ្លានពានរបស់សត្រូវខ្មាំងសៀមលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ឡោក ខេង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេច
កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់វិរកងទ័ពទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ឡោក ខេង បានលើកទឹកចិត្ត និងថ្លែងកោតសសើរចំពោះការលះបង់អស់ពីកម្លាំងកាយចិត្តចំពោះវីរភាពដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាវីរកងទ័ពប្រចាំទិសជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារយ៉ាងប្ដូរផ្ដាច់ចំពោះអធិបតេយ្យភាពជាតិ បូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវ
ខ្មាំងសៀម នៅតែធ្វើការបន្តវាយប្រហារចូលបូរណភាពដែនដីនៅកម្ពុជាឥតឈប់ឈរដែលមានចម្ងាយ៨១៧ គីឡូម៉ែត្រ និងចំណុចប្រយុទ្ធគោលដៅរបស់ខ្មាំងសៀមមាន ២១គោលដៅមកលើទឹកដីកម្ពុជា។
លោកជំទាវ បានជូនពរដល់វីរ កងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ចូលអង្គភាពវិញដើម្បីបន្តបេសកកម្មការពារ ប្រទេសជាតិ និងឆាប់បានវិលជួបជុំក្រុមគ្រួសារ។ ជាពិសេសលោកជំទាវ ក៏បានថ្លែងអំណរអរគុណដល់ក្រុមកងទ័ពអាវស “លោកគ្រូអ្នកគ្រូពេទ្យសប្បុរសធម៌” ដែល បានលះ បង់អស់ពីកម្លាំងកាយចិត្តព្យាបាលវីរកងទ័ពឱ្យឆាប់បានជាសះស្បើយ ដើម្បីបន្តបេសកកម្មចំពោះមុខក្នុងការកាពារបូរណភាពទឹកដីពីការ ឈ្លានពានរបស់សត្រូវសៀម។
ជាការឆ្លើយតប តំណាងវីរកងទ័ពក៏ បានគោរពសូមថ្លែងអំណរ គុណ គោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវ ឡោក ខេង ក៏ ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចាត់តំណាង ចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួល បាននូវពុទ្ធពរទាំងបួនប្រការគឺ: “អាយុ វណ្ណៈ សុខៈ និងពលៈ” កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ បាននាំយកនូវថវិកាមួយ ចំនួនជូនដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាថវិកា របស់សម្តេច ប្រធានរដ្ឋសភា ចំនួន៩លាន៤០មុឺនរៀល៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ