ព័ត៌មាន
រដ្ឋសភា ថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានដោយ ប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមមានការប្រើប្រាស់យន្តហោះ ចម្បាំង អេហ្វ-១៦ (F-16) រ៉ុកកែត ឌី.ធី.អាយ-២ (DTI-2) នាវាចម្បាំង ដូនពិឃាត កាំភ្លើងធំ ១០៥ ម.ម និង១៥៥ ម.ម រថពាសដែក គ្រាប់បែកចង្កោម និងផ្សែងពុល ជាដើម មកលើទីតាំងជាច្រើននៅតាមបណ្តាខេត្ត ជាប់ព្រំដែន កម្ពុជា-ថ និងចូលយ៉ាងជ្រៅប្រមាណ ៨០-៩០ គីឡូម៉ែត្រ ក្នុងទឹកដីកម្ពុជា។ សកម្មភាពឈ្លានពានដ៏គឃ្លីន ដែល កំពុងបន្តកើតមានឡើងឥតឈប់ឈរនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើអធិបតយ្យ និងបូរណ ភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតី នសហគមន៍អាស៊ាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ និងសកល។
ការវាយប្រហារដ៏សាហាវឃោរឃៅ យង់ឃ្នង និងអមនុស្សធម៌បំផុតមកលើកម្ពុជានេះ មិនត្រឹមតែជា ប្រតិបត្តិការយោធាលើមូលដ្ឋានទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតគោលដៅលើជន់ស៊ីវិលស្លូតត្រង់ ដែល បណ្តាលឱ្យបាត់បង់ជីវិតចំនួន ១៧នាក់ និងរងរបួសជនស៊ីវិលចំនួន ៧៧នាក់ ព្រមទាំងមានការជម្លៀសប្រជាជន ជាង ៤០០ ០០០នាក់។ ការវាយប្រហារនេះបានបង្កការខូចខាត និងបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ រួមមានប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទផ្សេងទៀតជាច្រើន ដែលមានតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានផ្នែកវប្បធម៌ សាសនា និងមនុស្សជាតិ។ លើសពីនេះ ការវាយប្រហារដោយសព្វាវុធធុនធ្ងន់ និងការប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារយ៉ាងជ្រៅចូលក្នុងទឹកដីកម្ពុជា បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលសំខាន់ៗជា ច្រើនអនេក ដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ វត្តអារាម សណ្ឋាគារ កាស៊ីណូ ការិយាល័យរដ្ឋបាល ស្ពាន ថ្នល់ ជាដើម ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ ច្បាប់និងកាតព្វកិច្ចអន្តរជាតិ ក្នុងការ ការពារជនស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌។
រដ្ឋសភាកម្ពុជា អំពាវនាវដល់ភាគីថៃឱ្យដកកងម្លាំងយោធារបស់ខ្លួន ចេញពីតំបន់មួយចំនួននៃទឹកដី កម្ពុ ជា និងបញ្ឈប់ជាបន្ទាន់ដោយឥតលក្ខខណ្ឌនូវការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទឈ្លានពានលើកម្ពុជា និង ប្រតិបត្តិការយោធាណាមួយ ដែលបង្កហានិភ័យដល់ជនស៊ីវិល ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យ បានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដ៏សាហាវព្រៃផ្សៃ ខុសច្បាប់ និងអមនុស្សធម៌ជាទីបំផុតរបស់ថៃ ដោយទាមទារឱ្យថៃត្រូវ ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់អន្តរជាតិ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពាន ទង្វើរំលោភបំពាន និងការ បំផ្លិចបំផ្លាញដែលថៃបានប្រព្រឹត្តមកលើកម្ពុជា៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ