ព័ត៌មាន
កម្ពុជាទទួលស្គាល់ចំពោះការរួមចំណែករបស់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សម្រាប់កម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ជំរុញឱ្យមានការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Shakeel Admad តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CfRIV) នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួមនៃវឌ្ឍនភាពវិស័យសកម្មភាពមីននិងបញ្ហាប្រឈមដែលនៅសេសសល់ វឌ្ឍនភាពនៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតបទៅនឹងការវាយតម្លៃបញ្ចប់គម្រោង។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសកម្មភាពមីននៅកម្ពុជាពីដៃគូសំខាន់ក្នុងគម្រោងដំណាក់កាលទី៤ រួមមាន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ លុចសំបួ UNDP និងរាជរដ្ឋាភិបាលកម្ពុជា។ សមិទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់អំពីការរួមចំណែកក្នុងការផ្តល់ដីសុវត្ថិភាព ការកាត់បន្ថយហានិភ័យ និងការផ្តល់ឱកាសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
អាជ្ញាធរមីន ទទួលស្គាល់ចំពោះការរួមចំណែករបស់ CfRIV ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលបានផ្តល់លទ្ធផលយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា មិនត្រឹមតែបោសសម្អាតផ្ទៃដីមានមីនជាច្រើនលានម៉ែត្រការ៉េប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺបានកាត់បន្ថយគ្រោះថ្នាក់ ជម្រុញឱ្យមានការអភិវឌ្ឍន៍ និង លើកកម្ពស់សេដ្ឋកិច្ចសង្គម។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា និងបញ្ហាប្រឈមដែលនៅសេសសល់ ក្នុងនោះរួមមានការ ៖ ការសិក្សាស្រាវជ្រាវទិន្នន័យមីនគ្រប់ជ្រុងជ្រោយនៅតាមខេត្តជាប់ព្រំដែន, ការឆ្លើយតបបន្ទាន់ទៅនឹងតំបន់មានហានិភ័យខ្ពស់, វិធានការបន្ទាន់ទៅនឹងភាពតានតឹងនៅជិតតំបន់ព្រំដែន, សំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជាដែលទទួលបានការអនុម័តជាឯកច្ឆ័នពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា, ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពមីន និងការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះការវិលត្រឡប់ជាថ្មីរបស់រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ដែលនឹងចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ហើយឯកឧត្តមចាត់ទុកការគាំទ្ររបស់ប្រទេសអ៊ីតាលី គឺជាការបន្ថែមកម្លាំងថ្មីដើម្បីឱ្យបេសកកម្មរបស់កម្ពុជា ឆាប់ទទួលជោគជ័យតាមគោលដៅដែលបានគ្រោងទុក។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ ជំរុញលើកទឹកចិត្តឱ្យគម្រោងបន្តយកចិត្តទុកដាក់នៅលើតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។










-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត