ព័ត៌មាន
មហាជនរាប់ម៉ឺននាក់ ចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព៖ ទាំងអស់គ្នាដើម្បីសន្តិភាព» (March for Peace: Together for Peace)
ភ្នំពេញ៖ មហាជនរាប់ម៉ឺននាក់ អញ្ជើញចូលរួមកម្មវិធី “ដើរដើម្បីសន្តិភាព៖ ទាំងអស់គ្នាដើម្បីសន្តិភាព” (March for Peace: Together for Peace) ដោយដើរចេញពីបរិវេណផ្សាររាត្រី ឆ្ពោះទៅសួនច្បារវិមានឯករាជ្យ មានចម្ងាយបីគីឡូម៉ែត្រ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
កម្មវិធីនេះត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាតិខ្មែរ និងការស្រលាញ់នូវសុខសន្តិភាព ព្រមទាំងគាំទ្រវីរកងទ័ពជួរមុខ ដែលបាននិងកំពុងប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពានថៃ។
ព្រឹត្តិការនេះ ជាសំឡេងឆន្ទៈរបស់ប្រជាជាតិខ្មែរកំពុងបន្លឺឡើង។ ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។
ជំហានរបស់មហាគ្រួសារខ្មែរគឺជាជំហានដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា យើងមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។
សំឡេងរបស់មហាគ្រួសារខ្មែរគឺជាសំឡេងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់៕


















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ