ព័ត៌មាន
សម្តេចធិបតីអំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តជាតិរក្សាក្រមសីលធម៌ ខណៈប្រទេសជាតិស្ថិតក្នុងជម្លោះព្រំដែន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ខណៈពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។
តាមរយៈសារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥, សម្ដេចបានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះមិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិនយោបាយការទូត សមរភូមិព័ត៌មាន និងសាធារណមតិដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមតាមគ្រប់រូបភាពក្នុងគោលបំណងដណ្តើមយកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)នេះ។
ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជានៅថ្ងៃនេះ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពជាតិសាសន៍ ឬបង្កការយល់ច្រឡំមកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនបណ្តោះអាសន្នដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។
សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តនូវលក្ខខណ្ឌ គុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។ ទន្ទឹមនេះក៏អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តឱ្យបានកាន់តែខ្ជាប់ខ្ជួននូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងបន្តធានានូវបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីបង្កើនទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវ វិជ្ជាជីវៈរបស់ខ្លួន៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ