ព័ត៌មាន
ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថារហូតដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហាន ឈ្លានពានថៃ បានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលផ្ទះប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមាន ជ័យ និងបាញ់ផ្លោងគោលដៅជាច្រើនផ្សេងទៀតនៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា ប៉ុន្តែ ត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាកំពុងប្រយុទ្ធតតាំងតស៊ូយ៉ាងស្វិតស្វាញបំផុតជាមួយចោរឈ្លានពានទាំងនោះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ ស្តីពីបច្ចុប្បន្នភាពរបស់ទង្វើទាហាន ឈ្លានពានថៃ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ, បាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់, បន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, និងបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកគ្រជាច្រើនគ្រាប់ រួមទាំងបាញ់កាំភ្លើងធំប្រភេទ១៥៥ម.ម បាញ់ផ្លោងប្រមាណចំនួន២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទីតាំងជាច្រើនកន្លែងទៀតក្នុងដែនអធិបតេយ្យកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងផងដែរថា រហូតមកដល់ថ្ងៃទី២២ ខែធ្នូនេះ គឺមានរយៈពេល១៦ថ្ងៃហើយដែលទាហានឈ្លានពានថៃបន្តរំលោភបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបានបន្តបាញ់ចូលដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល ព្រៃផ្សៃ និងមនុស្សធម៌បំផុតដោយប្រើប្រាស់យន្តហោះចម្បាំង F-16 កាំភ្លើងយន្ត រថក្រោះ ផ្សែងពុល និងអាវុធធុនធ្ងន់ជាច្រើនទៀត ដែលគិតមកដល់ពេលនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើន និងប្រជាពលរដ្ឋស្លូតត្រង់ជិនកន្លះលាននាក់បានកំពុងរត់ភៀសសឹកប្រកបដោយហានិភ័យនោះ។
យ៉ាងណាក៏ដោយ វីរកងទ័ព និងវីរនគរបាលកម្ពុជា បានបន្តឈរជើងបានយ៉ាងរឹមមាំទប់ទល់តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពានយ៉ាងមោះមុត ស្វាហាប និងស្វិតស្វាញបំផុតក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា ហើយវីរកងទ័ព និងវីរនគរបាលកម្ពុជាយើងមិនចុះញ៉មចំពោះសត្រូវឈ្លានពាននោះឡើយទោះក្នុងតម្លៃណាក៏ដោយ៕ អត្ថបទបាន ចក់
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS7 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ