ព័ត៌មាន
ក្រសួងកសិកម្ម កំពុងមមាញឹកលើការរៀបចំកន្លែងដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជនភៀសសឹក
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រហូតមកដល់ពេលនេះថ្នាក់ដឹកនាំ មន្រ្តីកសិកម្មឃុំ រួមជាមួយអាជ្ញាធរ បានកំពុងមមាញឹកជាខ្លាំងក្នុងការរៀបចំទីកន្លែដាំបន្លែ និងកន្លែងផលិតកម្មសត្វនៅខេត្តបន្ទាយមានជ័យ ដើម្បីផ្តត់ផ្គង់ដល់ជនប្រជាពលរដ្ឋជាជនភៀសសឹក។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្លូវការ បានសសេរឱ្យដឹងថា បន្ថែមពីនេះទៀត ក្រសួងកសិកម្ម ក៏បានចូលរួមសម្របសម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជាចំនួន២ហិកតា នៅខេត្តសៀមរាប និងកសិដ្ឋានបន្លែជាង ៦ ០០០ម៉ែត្រការ៉េទៀតនៅជាប់តំបន់ជនភៀសសឹកនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្របតាមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់យកទៅផ្គត់ផ្គង់ និងគាំទ្រដល់បងប្អូននៅតាមជំរុំជនភៀសសឹកផងដែរ សម្រាប់យកទៅផ្គត់ផ្គង់ និងគាំទ្រដល់បងប្អូននៅតាមជំរុំជនភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់ពីសង្គ្រាមព្រំដែន។
ឯកឧត្តមអ្នកនាំពាក្យដដែលនេះ បានឱ្យដឹងទៀតថា គម្រោងទាំង២នេះ មានរយៈពេល៣ខែ និងផ្តោតលើការធ្វើផលិតកម្មប្រភេទបន្លែដែលឆាប់ឱ្យផលជាប្រព័ន្ធ ដោយក្រសួងកសិកម្មនឹងផ្តល់ការសម្របសម្រួលលើការរៀបចំនិងការគាំទ្រខាងផ្នែកបច្ចេកទេសពីសំណាក់មន្ត្រីកសិកម្មឃុំនិ ងមន្ត្រីជំនាញ។
សកម្មភាពប្រហាក់ប្រហែលគ្នានេះ ក៏បាននិងកំពុងសហការអនុវត្តដោយក្រសួងកសិកម្មជាមួយនឹងរដ្ឋបាលមូលដ្ឋាននៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ហើយក្រសួងគ្រោងសហការជាមួយគម្រោងអភិវឌ្ឍន៍នានាដើម្បីពង្រីកវិសាលនៃការគាំទ្រឱ្យបានច្រើនទីតាំងបន្ថែមទៀតផងដែរ។
កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ជាទូទៅ កម្ពុជាមិនមានបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតផ្នែកសន្តិសុខស្បៀងនោះទេ ដោយកម្ពុជាបានផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក បើទោះបីជាក្នុងកាលៈទេសៈកំពុងមានសង្គ្រាមនេះក៏ដោយ តែយ៉ាងណា ការងាកមកដាំដុះបន្លែដែលមានរយៈខ្លី គឺជារឿងសំខាន់ដើម្បីអាចផ្គង់ផ្គង់បានទាន់វេលាសម្រាប់ពលរដ្ឋភៀសសឹក៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS7 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ