ព័ត៌មាន
កម្ពុជាបានលទ្ធផលល្អប្រសើរ ក្នុងរង្វាយតម្លៃលទ្ធផលសិក្សា សិស្សបឋមសិក្សា នៅអាស៊ីអាគ្នេយ៍ ២០២៤
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកវេទិកាសាធារណៈស្តីពី “ថវិកាអប់រំប្រចាំឆ្នាំ ២០២៥” និងផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី “រង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤(SEA-PLM 2024) របស់កម្ពុជា”។

ឯកឧត្តមបណ្ឌិតសភាចារ្យ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកដ៏សំខាន់ជំរុញឱ្យកំណែទម្រង់វិស័យអប់រំសម្រេចបានជាសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងអំឡុងមួយទសវត្សរ៍មកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗ ដូចជា៖ ១. គណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបានកែលម្អ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ជួយដល់ការអនុវត្តថវិកា ការផលិតរបាយការណ៍ហិរញ្ញវត្ថុបានទាន់ពេលវេលា និងតាមដានការអនុវត្តថវិកាជាប្រចាំ ២. ការផ្តល់មូលនិធិដំណើរការសាលារៀននៅទូទាំងប្រទេស (ឆ្នាំសិក្សា ២០២៤-២០២៥) ៣. កម្មវិធីអភិវឌ្ឍន៍សមត្ថភាពយុវជនជាច្រើន ដូចជាកម្មវិធីជជែកដេញដោល និងប្រកួតស្នាដៃយុវជន និងកម្មវិធីជាច្រើនទៀត ៤. ការអប់រំកាយ និងកីឡា ៥. ការផ្តល់អាហារូបករណ៍សិស្សក្រីក្រ ៦. ការផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ៧. ការផ្តល់ថវិកាគាំទ្រសាលាមត្តេយ្យសិក្សាសហគមន៍តាមស្តង់ដា ៨. ការលើកកម្ពស់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ៩. កំណែទម្រង់សាលារៀន ១០. កំណែទម្រង់សាលាគរុកោសល្យ ១១. ការអភិវឌ្ឍគ្រូបង្រៀន ១២. កំណែទម្រង់កម្មវិធីសិក្សា ១៣. កំណែទម្រង់ឧត្តមសិក្សា និងការលើកកម្ពស់ការអប់រំជំនាញបច្ចេកទេស វិជ្ជាជីវៈ បច្ចេកវិទ្យាឌីជីថល ការអប់រំស្ទែម សហគ្រិនភាព និងនវានុវត្តន៍។

ចំពោះរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM ឆ្នាំ២០២៤ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការវិនិយោគយ៉ាងច្រើនលើសមាសធាតុរឹង និងទន់នៃការអប់រំ រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធសាលារៀន រហូតដល់ការបណ្តុះបណ្តាលគ្រូ ការផ្តល់សៀវភៅសិក្សា និងការរិះរកវិធីសាស្រ្តបង្រៀនជំនាន់ថ្មី។ ជាលទ្ធផល ការទទួលបានសេវាអប់រំ បានល្អប្រសើរនៅគ្រប់កម្រិតទាំងអស់ តួយ៉ាង ១. ការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូច ក្នុងចំណោមកុមារអាយុប្រាំឆ្នាំ បានកើនឡើងពី ១០% ដល់ ៧០% ២. នៅកម្រិតបឋមសិក្សា អត្រាចុះឈ្មោះចូលរៀនបានឡើងដល់ ១២៥% នៅមធ្យមសិក្សាបឋមភូមិ ៧០% ៣. នៅមធ្យមសិក្សាទុតិយភូមិ មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ពី ២០% ដល់ ៤៥% ៤. អត្រាបោះបង់ការសិក្សាក៏បានថយចុះមកត្រឹម ៦% នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាប្រមាណ ១៥%។ សព្វថ្ងៃនេះ មានសិស្សជាង ៣៣ម៉ឺននាក់បានចុះឈ្មោះចូលរៀននៅមធ្យមសិក្សាទូទាំងប្រទេស។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM ទាំងពីរលើក ពិន្ទុផ្នែកអំណាន និងគណិតវិទ្យារបស់សិស្ស កម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តជំរុញកំណែទម្រង់ស៊ីជម្រៅជាប្រព័ន្ធ ដែលទាមទារឱ្យមានស្តង់ដាខ្ពស់ជាងមុន មានគណនេយ្យភាពរឹងមាំជាងមុន និងប្រើប្រាស់ធនធានសាធារណៈប្រកបដោយយុទ្ធសាស្ត្រជាងមុន។ សិស្សានុសិស្សកម្ពុជានឹងរៀនសូត្រជាមួយនឹង គ្រូបង្រៀន ដែលទទួលបានការលើកទឹកចិត្តសមរម្យ មានគុណវុឌ្ឍិខ្ពស់ ការបង្រៀនប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការប្តេជ្ញាចិត្តពេញលេញចំពោះការសិក្សារបស់សិស្ស។ ក្រសួងនឹងដឹកនាំការធ្វើកំណែទម្រង់ទាំងនេះ ប្រកបដោយការប្តេជ្ញាចិត្ត តម្លាភាព និងភាពឆ្លើយតប៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS7 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ