ព័ត៌មាន
ជនស៊ីវិលកម្ពុជាកើនឡើង២១នាក់បានស្លាប់ និងរងរបួស៨៣នាក់ ដោយសារទាហានឈ្លានថៃ បន្តបាញ់ប្រហារយ៉ាងកំរោល
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូត មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាជនស៊ីវិលកម្ពុជាចំនួន២១នាក់ហើយ ដែលបានបាត់បង់ ជីវិត និង៨៣នាក់រងរបួស ខណៈជាង៥០ម៉ឺននាក់បានកំពុងរត់ភៀសសឹកដោយសារទាហានឈ្លានពាន ថៃបន្តបាញ់ប្រហារយ៉ាងកំរោល ព្រៃផ្សៃ និងអមនុស្សធម៌បំផុត និងដោយមិនរើសគោលដៅនោះ។
តាមរយៈសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្នភាពទាហានរបស់ឈ្លានពានថៃនោះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ពេលនេះទាហានឈ្លានពានថៃ បានបន្ត បើកការបាញ់ប្រហារមកលើកន្លែងរស់នៅរបស់ជនស៊ីវិលកម្ពុជាជាច្រើនកន្លែងទៀតនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ខណៈខេត្តឧត្តរមានជ័យ និងព្រះវិហារក៏បានកំពុងបាញ់ផ្លោងយ៉ាងកំរោលចូល ផងដែរ ដោយរហូតមកដល់ពេលនេះមិនទាន់ឈប់នៅឡើយនោះទេ។
ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានលើកឡើងផងដែរថា រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ គឺមានរយៈពេល១៧ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានរំលោភកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ដោយបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ យន្តហោះចម្បាំង ដ្រូន និងផ្សែងពុលជាដើម ដោយបានធ្វើឲ្យប៉ះពាល់ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលរាប់រយខ្នង សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវថ្នល់ជាច្រើនកន្លែង រួមទាំងប្រាសាទបូរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិជាដើម។ ជាងនេះទៅទៀតបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើនជាបន្តបន្ទាប់នោះ៕អត្ថបទ បាន ចក់


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS7 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ