ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាសាធារណៈ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។
ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួលខុសត្រូវលើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧មកទល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលកំពុងអនុវត្តនាពេលនេះ។
ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួចបន្តការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ។ ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ ចាប់ផ្ដើមនៅថ្ងៃដំណាលគ្នា ដោយផ្ដើមពីសាលារៀនស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងអង្គភាពសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ។
ជាការតាមដានដំណើរការជំរឿន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារជំរឿននៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិដោយផ្ទាល់ផងដែរ។
សម្រាប់ការចាប់ផ្ដើមដំណើរការជំរឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បានលើកឡើងថា នេះជាការងារដែលនឹងប្រមូលទិន្នន័យមន្ត្រីជាក់ស្ដែងកាន់តែច្បាស់លាស់ និងមានការឯកភាពគ្នាពីរចនាសម័្ពន្ធ និងមន្ត្រីបម្រើការងារជាក់ស្ដែងនៅតាមអង្គភាព។
នេះជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើសរើសដើម្បីទៅបំពេញបន្ថែមសម្រាប់វិស័យទាំងពីរឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ក៏ដូចជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញការខ្វះខាតមន្ត្រីផងដែរ។






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS6 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ