ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ»
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ក្នុងការជំរុញការគិតគូរ យុទ្ធសាស្រ្ត និងរៀបចំផែនការសកម្មភាពជាតិ នៃបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគណៈកម្មាធិការនាពេលនេះ ពិតជាចំពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបរិស្ថាន អនាម័យ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពនៃការឈ្លាសពាននៅព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បរិស្ថាន និងសុខភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ មានលក្ខណៈប្រទាក់ក្រឡាគ្នា ហើយដើម្បីសម្រេចការងារនេះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ក្នុងការកំណត់អាទិភាពបញ្ហាបរិស្ថាន និងសុខភាព ដោយត្រូវធ្វើផែនការ តាមដាន វាយតម្លៃ និងអនុវត្តវិធានការទប់ស្កាត់ ដែលតម្រូវឱ្យមានភាពជាដៃគូរួមគ្នារវាងភាគីពាក់ព័ន្ធ ទាំងដៃគូកម្រិតជាតិ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសរំលេចនូវគោលដៅអាទិភាពសំខាន់ៗ ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងសុខុមាលភាពប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ពជួរមុខ៖ ១) សុខភាពប្រជាពលរដ្ឋ និងវីរកងទ័ពជាអាទិភាព ទោះក្នុងស្ថានភាពណាក៏ដោយ ២) ការបម្រើសេវាដោយសមធម៌ ៣) ការពារហានីភ័យដែលអាចកើតមានជាយថាហេតុជំងឺអាសន្នរោគ ជំងឺឆ្លងនានា ៤) គោលការណ៍ គឺមិនទុកចោលប្រជាពលរដ្ឋណាម្នាក់មិនទទួលបានព្យាបាលនោះទេ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍អនុវត្តមួយចំនួន ដល់សមាជិក សមាជិកានៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព៖ ១) ការងារបរិស្ថាន និងសុខភាព ទាមទាឱ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដោយសារជំងឺទាំងអស់មានពាក់ព័ន្ធនឹងបរិស្ថាន ២) ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានផ្ដោតលើសុខភាពជាអាទិភាព ៣) ក្រសួងទាំងឡាយ ត្រូវឆ្លុះបញ្ចាំងពីផលប៉ះពាល់សុខភាពក្នុងវិស័យរបស់ខ្លួន ៤) ចែករំលែកព័ត៌មានទាក់ទងនឹងផលប៉ះពាល់បរិស្ថានឱ្យបានទាន់ពេលវេលា ៥) បញ្ជូលការគាំពារ និងការពារសុខភាពក្នុងផែនការទាំងអស់ និង៦) សុខភាពត្រូវមាននិយាមច្បាស់លាស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាពនៃក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ក្រុមការងារនៃបច្ចេកទេសនៃក្រសួងសុខាភិបាល សរុបចំនួន ៣៤ រូប៕
អត្ថបទ រដ្ឋា














-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS5 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ