ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា រួមជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ សម្រាប់សុពលភាពឆ្នាំ២០២៦ដល់ឆ្នាំ២០២៩របស់បេក្ខភាពខណ្ឌ៧មករា។
កិច្ចប្រជុំវាយតម្លៃនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈប្រតិភូ និងក្រុមការងារទាំងអស់ នៃ នាយកដ្ឋានវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ ក្រសួងទេសចរណ៍ លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ។
ក្នុងនោះដែរ ឯកឧត្តម ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងផងដែរថា ដើម្បីលើកកម្ពស់ទីក្រុងស្អាត ទីក្រុងបៃតងទៅបាន តាមមូលដ្ឋានត្រូវជំរុញដាំដើមឈើ តាមសួន ជាពិសេសតាមចិញ្ជើមផ្លូវមហាវិថីធំ និងចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា មូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌមួយក្នុងកណ្ដាលរាជធានីភ្នំពេញដូច្នេះមិនមានសល់ទីតាំងដីទូលាយនោះទេ ក៏ប៉ុន្តែ មន្រ្តីអាជ្ញាធរមូលដ្ឋានត្រូវរៀបចំ ឲ្យមានទីតាំងបៃតងល្អនិង បរិស្ថានអនាម័យសណ្ដាប់ធ្នាប់ល្អ។
ឯកឧត្តម ឈុន មករា បានបន្តលើកឡើងជាមតិយោបល់បន្ថែមទៀត ក្នុងមូលដ្ឋានខណ្ឌ៧មករា ជាបណ្ដុំប្រជាពលរដ្ឋរស់នៅច្រើន ជាពិសេសមានការលក់ដូរតាមដងផ្លូវច្រើន លោកលើកចិត្តនិងជំរុញដល់អាជ្ញាធរខណ្ឌគួររៀបចំទីតាំងលក់ដូតាមដងផ្លូវ (វិថីអាហារ)ឲ្យមានរបៀបរាបរយ ដើម្បីភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិផងដែរ។
លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានលើកឡើងផងដែរក្នុងកិច្ចប្រជុំ បានឲ្យដឹងថា មូលដ្ឋានខណ្ឌ៧មករា សម្រាប់ការងារគ្រប់គ្រងសំណង់រឹង បានធ្វើយន្តការត្រួតពិនត្យតាមដានលើភ្នាក់ងារប្រមូលសំរាមដោយរួមមានការចុះកិច្ចសន្យារវាងគណៈអភិបាលខណ្ឌ ចៅសង្កាត់ទាំង៨ ក្រុមហ៊ុនប្រមូលសម្រាម MIZUDA អំពីវេនបោស សម្អាតនិងដឹកជញ្ជូនសំរាម បានចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំអំពីការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានល្អ និងបញ្ជេញសម្រាមតាមកាលម៉ោងកំណត់ឲ្យបានត្រឹមត្រូវក្នុងនោះផងដែរ ក៏បានដាក់ធុងសំរាមនៅតាមសួនច្បារនិងដេប៉ូសំរាម នៅតាមផ្សារផងដែរ។
លោក កេត ឧត្តម បានបន្ថែមឲ្យដឹងថា ចំពោះការងារអប់រំផ្សព្វផ្សាយ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ ចុះយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីព្រះសង្ឃ និស្សិតនិងយុវជន ស.ស.យ.ក និងយុវជនកាយរិទ្ធ សម្អាតសំរាមនៅតាមបណ្តាសួន និងដងផ្លូវនានា។
ក្នុងនោះដែរ លោកអភិបាលរងបានបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបានជួលជុលផ្លូវខូច ផ្លាស់ប្ដូរការ៉ូឡាចាស់ចេញ ដាក់ការ៉ូឡាថ្មីតាមដងផ្លូវជាច្រើនក្នុងមូលដ្ឋាន ជាពិសេសនោះការរក្សាបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការបំរើសេវាសាធារណៈជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទ៖ កុម្ភៈ











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ