ព័ត៌មាន
ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ ។
ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការ ILO, អង្គការ GIZ, សមាគម TAFTAC, សហជីព និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំង ដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិត ជាពិសេសនៅក្នុងរដូវប្រាំងនេះ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវ និងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារ និង (៣)ជំរុញការសន្ទនារវាងរាជរដ្ឋាភិបាល និយោជក និងម្ចាស់ម៉ាក ដើម្បីរិះរកមធ្យោបាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងខ្យល់ចេញចូលនៅកន្លែងធ្វើការ មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាពការងារ និងធានានូវនិរន្តរភាពអាជីវកម្ម។ បរិយាកាសការងារដែលមានផាសុកភាព នឹងជួយឱ្យកម្មករនិយោជិតរក្សាបាននូវស្មារតីនឹងនរ និងថាមពលពេញលេញ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេស គ្រោះថ្នាក់ការងារ និងជួយឱ្យសហគ្រាសឈានទៅសម្រេចបាននូវគោលដៅ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។
លោកជំទាវបានរំលឹកថា គ្រោះថ្នាក់ការងារគឺជាបញ្ហាដែលអាចបង្ការបាន ប្រសិនបើយើងមានការវាយតម្លៃហានិភ័យច្បាស់លាស់ និងការអនុវត្តវិធានការចំគោលដៅ។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធនិងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាកម្តៅឱ្យបានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការ ILO និងដៃគូនានា ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង