ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាពដល់ជនជាតិភាគតិចក្រោល នៅខេត្តក្រចេះ
ក្រចេះ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាព ដែលស្ថិតក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ទៅដល់បងប្អូនជនជាតិដើមភាគតិចក្រោល ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលងាយស្រួលដល់ពួកគាត់អាស្រ័យផល ចូលរួមថែរក្សាការពារព្រៃឈើ និងប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់។

ក្នុងពិធីផ្ដល់បណ្ណសមូហភាពចំនួន ៣៩បណ្ណ ស្មើនឹងផ្ទៃដីប្រមាណជិត ១ពាន់ហិកតា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារផ្ដល់នូវដីសមូហភាពដល់បងប្អូនជនជាតិដើមភាគតិចគ្រប់អម្បូរ គឺជាការយកចិត្តទុកដាក់ និងគោលដៅរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឲ្យពួកគាត់ មានដីសម្រាប់រស់នៅ អាស្រ័យផលធ្វើកសិកម្ម ដីព្រៃសហគមន៍ និងដីសម្រាប់កបខ្មោចជាដើម ។
ឯកឧត្តម បានបន្តថា មួយវិញទៀត បន្ទាប់ពីការងារវាស់វែងដីធ្លី និងការផ្ដល់ជូននូវបណ្ណកម្មសិទ្ធិរួចរាល់ ក្រសួងក៏នឹងមានការរៀបចំការអភិវឌ្ឍដីធ្លី ជាពិសេសនៅក្នុងទឹកដីភូមិភាគឦសាននេះ ដែលមានខេត្តក្រចេះផងដែរនោះ នឹងត្រូវបែងចែកប្រភេទដី សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះមានដីធ្វើកសិកម្ម ដូចជាការដាំដំណាំផ្សេង និងការចិញ្ចឹមសត្វ… ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការជឿជាក់ថា បងប្អូនជនជាតិដើមភាគតិច ដែលបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាពនេះ នឹងប្រើប្រាស់បានជាប្រយោជន៍ដល់សហគមន៍ ជាមួយនឹងការស្នើទៅអាជ្ញាធរ និងគម្រោង LASED III បន្តជួយអភិវឌ្ឍន៍ផ្លូវ អាងស្តុកទឹក និងបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ដល់ពលរដ្ឋនៅក្នុងបន់នេះ ឲ្យកាន់តែមានជីវភាពល្អប្រសើរ។
ក្នុងពេលទៅទទួលបណ្ណកម្មសិទ្ធិដីសមូហភាព ជនជាតិដើមក្រោល បានបង្ហាញការសប្បាយរីករាយ ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់នូវបណ្ណកម្មសិទ្ធិដីធ្លីជូនជនជាតិដើមភាគតិច ជាមួយនឹងការប្ដេជ្ញាខិតខំចូលរួមថែរក្សាដីដូនតា និងដីសហគមន៍ ដែលកំពុងមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ឲ្យបានគង់វង់ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ខេត្តក្រចេះ មានសហគមន៍ជនជាតិដើមភាគតិច បានដាក់ពាក្យស្នើសុំចុះបញ្ជីដីចំនួន ១១សហគមន៍ ក្នុងនោះ បានចេញបណ្ណកម្មសិទ្ធិសមូហភាពរួចចំនួន ៧សហគមន៍ មានចំនួន ២៤៥បណ្ណ ស្មើនឹង ៩៩៣គ្រួសារ មានទំហំ ៦ ៥៣៨,៣៧ហិកតា ។
ឯកឧត្តម បានបន្តថា សហគមន៍ទាំង ៧រួមមាន សហគមន៍ជនជាតិដើមភាគតិច “ព្នង” ចំនួន ៣សហគមន៍, សហគមន៍ជនជាតិដើមភាគតិច “ក្រោល” ចំនួន៣សហគមន៍, សហគមន៍ជនជាតិដើមភាគតិច “មិល” ចំនួន១សហគមន៍។ ជាមួយនេះ មានសហគមន៍ជនជាតិដើមភាគតិច បានស្នើសុំអនុបយោគចំនួន ២សហគមន៍ គឺជនជាតិដើមភាគតិច “គួយ”, បានបញ្ចប់ការវាស់វែងចំនួន ១សហគមន៍ គឺជនជាតិដើមភាគតិច “ព្នង”, បាននិងកំពុងចុះបញ្ជីចំនួន១សហគមន៍ គឺជនជាតិដើមភាគតិច “គួយ” ដែលស្ថិតក្រោមគម្រោង LASED III ហើយក៏បានបញ្ចប់ការវាស់វែង និងត្រៀមបិទផ្សាយ) ៕ អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង