ព័ត៌មាន
ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី រីករាយ នឹងការទទួលបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល
មណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិចព្នង ដែលកំពុងរស់នៅជាសហគមន៍ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានបង្ហាញការសប្បាយរីករាយ នៅពេលទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល ដើម្បីអាស្រ័យផល និងការប្រតិបត្តិទំនៀមទម្លាប់តជំនាន់ពីដូនតាជាដើម ។
ក្នុងឱកាស អញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ដល់បងប្អូនជនជាតិដើមភាគតិចព្នង ស្ថិតក្នុងភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្ថិតក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ជាការពិត ក្រៅពីការប្រគល់បណ្ណសមូហភាព ជូនដល់បងប្អូនជនជាតិដើមភាគតិច លើសពីនេះ គឺការបញ្ចប់ភាពមិនប្រាកដប្រជា លើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។
ឯកឧត្តម បានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់ជនជាតិដើមភាគតិច ដែលមានកម្មសិទ្ធិដីសមូហភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទៅមុខទៀត សូមបងប្អូនចូលរួមជាមួយគ្នាងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច មុខងារសេដ្ឋកិច្ច ដោយផ្តោតលើមុខរបរ និងប្រាក់ចំណូល ការដាំដុះ ការចិញ្ចឹមសត្វ អភិវឌ្ឍន៍សហគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងរៀបចំនូវភូមិឋានឱ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងកែប្រែសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។ ដោយក្រសួងរៀបដំដែនដី និងម្ចាស់គម្រោង នៅតែបន្តជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ។
ក្នុងពេលទៅទទួលបណ្ណកម្មសិទ្ធិដីសមូហភាព លោក ឡុង ឡឹល ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ដែលមានសមាជិកចំនួន ៤៦៩នាក់ ស្ថិតនៅក្នុងភូមិឡាំម៉េះ បង្ហាញក្តីរីករាយ នៅពេលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីបងប្អូនជនជាតិដើមភាគតិច បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់ការរស់នៅរបស់ពួកគាត់ ហើយមិនត្រឹមប៉ុណ្ណោះ នៅឆ្នាំ២០២៦នេះ បានផ្ដល់នូវបណ្ណកម្មសិទ្ធិដីសមហូភាព គឺកាន់តែធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅ ក្នុងការកាន់កាប់ដីដោយស្របច្បាប់ និងលែងភ័យព្រួយបារម្ភ ពីការរំលោភបំពាន ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា រហូតមកដល់ពេលនេះ នៅក្នុងខេត្តមណ្ឌលគិរី មានសហគមន៍ជនជាតិដើមភាគតិច បានដាក់ពាក្យស្នើសុំចុះបញ្ជីដីសរុបចំនួន ២៧សហគមន៍។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានទទួលស្គាល់ បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ គឺតែងតែបានគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់ពួកគាត់ ព្រោះកម្ពុជា គឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង៕ អត្ថបទ បាន សុខរិទ្ធិ










-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង