ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ៥នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមោងឬស្សី
នៅព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចាត់ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា និងសហការីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងធ្វើដំណើរត្រឡប់មកពីមើលការប្រគុំតន្រ្តីលុះមកដល់ចំណុះបង្គោលគីឡូលេខ២៤៦-២៤៧ត្រូវបានរថយន្តបុកពីក្រោយបណ្តាលឱ្យបាត់បង់អាយុជីវិតភ្លាមៗចំនួន៥នាក់និងរបួសធ្ងន់ធ្ងរកុមារ១នាក់ស្ថិតនៅភូមិកកោះឃុំកកោះស្រុកមោងឬស្សីខេត្តបាត់ដំបង ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ផេង សិទ្ធី បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ ឯកឧត្តម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូម ឧទ្ទិសបួង សួងដល់ដួងវិញ្ញាណក្ខន្ធសព បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យមានភាពរឹងមាំបន្តប្រកបរបរចិញ្ចឹមជីវិត និងទំនុកបម្រុងក្រុមគ្រួសារ ដើម្បីអនាគតភ្លឺស្វាង និងថែទាំសុខភាព និងពង្រឹងស្មារតីកម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួល បន្ទុក មេីលថែនិងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមតទៅមុខទៀត ។
សូមជម្រាបថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញសេចក្ដីប្រកាសព័ត៌មានដោយសន្និដ្ឋានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសសរុបជនរងគ្រោះស្លាប់ចំនួន៥នាក់ប្រុសចំនួន២នាក់ស្រីចំនួន០៣នាក់ ដែលក្នុងនោះស្រីម្នាក់មាន គភ៌ចំនួន៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន១នាក់ប្រុស ជនរងគ្រោះទាំងអស់ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២៦នេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនៅខេត្តបន្ទាយមានជ័យ មិនទាន់ឃាត់ខ្លួន និងមកបង្ហាញខ្លួននៅឡើយនោះទេ៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង