ព័ត៌មាន
អភិបាលខេត្តកណ្ដាល ណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងពិនិត្យឯកសារឱ្យបានច្បាស់មុនជួលផ្ទះឱ្យជនបរទេសស្នាក់នៅ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ព្រមទាំងស្នើដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ។ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
មានប្រសាសន៍នៅក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០៩ភូមិ សរុបចំនួន ៤៦៨២បណ្ណ ស្ថិតនៅ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅសាលាក្រុងសំពៅពូន។ ឯកឧត្តមអភិបាលខេត្តបានបន្ដថា៖បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយកបណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)របស់បងប្អូន នៅការិយាល័យច្រកចេញចូលតែមួយ។ ដោយត្រូវផ្ដល់បណ្ណកម្មសិទ្ធិទាំងនេះ ជូនប្រជាពលរដ្ឋរហូតអស់បណ្ណកម្មសិទ្ធិ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លីស្ថិតនៅភូមិខាងលើ សូមមកទទួលបណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបន្ថែមថា៖ ការផ្ដល់បណ្ណកម្មសិទ្ធិនៅការិយាល័យច្រកចេញចូលតែមួយនេះ គឺប្រជាពលរដ្ឋមិនតម្រូវឱ្យកាន់ឯកសាររត់ការទៅកន្លែងណាផ្សេងឡើយ គឺមកទទួលនូវការិយាល័យច្រកចេញចូលតែមួយ ហើយរាល់ឯកសារទាំងអស់ គឺមន្ត្រីជាអ្នកសម្របសម្រួល ធ្វើជូនប្រជាពលរដ្ឋដោយមិនគិតលុយឡើយ តែប្រជាពលរដ្ឋនៅតែមានកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់រដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់មន្ត្រីសុរិយោដីទាំងអស់ ត្រូវធានាថារាល់បានកម្មសិទ្ធិទាំងអស់ ត្រូវបានផ្ដល់ជូនដល់ដៃម្ចាស់កម្មសិទ្ធិករបានគ្រប់ៗគ្នា ហើយមិនត្រូវរុញឯកសារឱ្យប្រជាពលរដ្ឋ ធ្វើការរត់ឯកសារដោយផ្ទាល់នោះទេ ហើយក្នុងករណីដែលមានមន្ត្រី ឱ្យឯកសារទៅប្រជាពលរដ្ឋ ដើម្បីរត់ការ សូមឱ្យប្រជាពលរដ្ឋរាយការណ៍ជូនលោកផ្ទាល់ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។
សូមបញ្ចាក់ផងដែរថា៖ ក្រុងសំពៅពូន គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង១៣ ផ្សេងទៀត ដែលបានបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយរាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង) អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវទទួលស្គាល់នោះទេ មានតែប័ណ្ណកម្មសិទ្ធិដីធ្លីមួយមុខគត់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការ លក់ ជួល ទេសាងសង់ និងធ្វើអ្វីផ្សេងៗទៀតបាន។ ហើយដីធ្លីដែលមិនទាន់មានបានកម្មសិទ្ធិ ចង់លក់ ជួល សាងសង់ ឬធ្វើអ្វីផ្សេងទៀត ត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញ ទើបមានសិទ្ធិប្រើប្រាស់ដីនោះបាន៕ អត្ថបទ៖ សៅ យ៉ាម៉ង់






-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១