ព័ត៌មាន
កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការបង្កអគ្គិភ័យលើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។
ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាចបណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់ស្កាត់ឱ្យបាន។
ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាមមូលដ្ឋាន និងសហគមន៍ ព្រោះថាសូម្បីតែកំទេច ភ្លើងតូចៗ ក៏អាចចេញពីការគ្រប់គ្រងមិនបានត្រឹមត្រូវ ក៏អាចឆាបឆេះយ៉ាងឆាប់រហ័ស ក្រោមលក្ខខណ្ឌកម្ដៅ ខ្លាំង និងខ្យល់បក់ខ្លាំង។
ក្រសួងបរិស្ថានធ្លាប់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា “ភ្លើងដែលបណ្តាលមកពីការធ្វេសប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត” ដោយឡែកប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាតបរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមានការពន្លត់ភ្លើង នៅក្រោយពេលចម្អិនអាហារឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានអណ្តាតភ្លើង ហោះទៅជិតសំរាម ឬវត្ថុស្ងួត និងធានាថាប្រព័ន្ធអគ្គិសនី ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ទាំងអស់នេះ គឺជាបង្ការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើងអគ្គិភ័យក្នុងផ្ទះ។
ក្រសួងបរិស្ថានក៏សូមលើកទឹកចិត្ត ដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និងវិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គិភ័យទ្រង់ទ្រាយធំ។
ការបង្ការអគ្គិភ័យគឺមានសារៈសំខាន់មិនត្រឹមតែដើម្បីការពារផ្ទះសម្បែង និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការបំពុលខ្យល់ និងការពារសុខភាពសាធារណៈក្នុងអំឡុងពេលមានកម្ដៅខ្លាំងផងដែរ។
ក្រសួងបរិស្ថានសូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការដោយអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការបង្ការអគ្គិភ័យ និងចាំបាច់ណាស់សហការចូលរួមអនុវត្តសកម្មភាពរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយអគ្គិភ័យ និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍ ក្នុងរដូវប្រាំង៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង