ព័ត៌មាន
ក្រសួងសុខាភិបាល ដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣៥, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ។

នេះជាលើកដំបូង ក្រសួងសុខាភិបាល បានរៀបចំចងក្រងនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ឬហៅកាត់ថា NSOAP ២០២៦-២០៣៥ ដែលជាសមិទ្ធផលមួយដ៏ធំធេង សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ NSOAP មានសារៈសំខាន់ណាស់ ដើម្បីធានាថាប្រជាជនកម្ពុជា ទទួលបានសេវាសល្យសាស្រ្ត សម្ភព និងផ្តល់សេវាសង្គ្រោះបន្ទាន់ ដែលមានសុវត្ថិភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា និងមានតម្លៃសមរម្យ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ ផែនការយុទ្ធសាស្រ្តជាតិ សល្យសាស្រ្ត សម្ភព និងសណ្តំ គឺជាសមាសធាតុស្នូល នៃភាពធន់របស់ប្រព័ន្ធសុខាភិបាល និងជាការឆ្លើយតបដោយផ្ទាល់របស់ក្រសួងសុខាភិបាល ចំពោះអាទិភាពសុខភាពជាតិ ដែលមានចែងក្នុងកម្មវិធីគោលនយោបាយ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល ២០២៤-២០៣៥ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4)។ NSOAP នេះ បានបង្កើតក្របខ័ណ្ឌជាតិ ដែលមានកាតព្វកិច្ចអនុវត្ត សម្រាប់ការផ្លាស់ប្តូរ និងនវានុវត្តន៍ នៃសល្យសាស្រ្ត សម្ភព និងសណ្តំ ដើម្បីធានាដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជននៅមូលដ្ឋាន ទទួលបានសេវាវះកាត់ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា មានតម្លៃសមរម្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ សមធម៌ និងបរិយាបន្ន។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់នូវអនុសាសន៍សំខាន់ៗ មួយចំនួនសម្រាប់ការអនុវត្ត NSOAP ដូចខាងក្រោម៖ ១) ត្រូវពង្រឹងអភិបាលកិច្ច និងយន្តការសម្របសម្រួល ដោយពង្រឹងតួនាទីគណៈកម្មការសល្យសាស្រ្ត សម្ភព និងសណ្តំ ថ្នាក់ជាតិ និងការសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ២) ត្រូវពង្រីកសមត្ថភាពផ្តល់សេវាសល្យសាស្រ្ត សម្ភព និងសណ្តំ ចាំបាច់ ជាពិសេសនៅតាមមន្ទីរពេទ្យ CPA2 និងមូលដ្ឋានសុខាភិបាលឯកជន ដើម្បីផ្តល់សេវាវះកាត់សង្គ្រោះបន្ទាន់ និងនីតិវិធីវះកាត់សំខាន់ៗ ឱ្យបានទាន់ពេលវេលា។ ៣) គាំទ្រការអភិវឌ្ឍ និងពង្រីកធនធានមនុស្ស តាមរយៈបង្កើនចំនួន និងពង្រឹងសមត្ថភាពគ្រូពេទ្យឯកទេស សល្យសាស្រ្ត សម្ភព និងសណ្តំតាមរយៈការបណ្តុះបណ្តាល និងការចែកចាយធនធានមនុស្សឱ្យសមស្រប។ ៤) បន្តលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវា ដោយធានាការអនុវត្តពេញលេញ នៃបញ្ជីត្រួតពិនិត្យសុវត្ថិភាពវះកាត់របស់ WHO និងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព។ ៥) ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់ទិន្នន័យ ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក។ ៦) លើកកម្ពស់ការវិនិយោគសុខភាព និងការការពារហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការចំណាយពីហោប៉ៅផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ ៧) បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សមាគមវិជ្ជាជីវៈ និងវិស័យឯកជន និង៨) ត្រួតពិនិត្យតាមដាន និងគណនេយ្យភាព ដោយរៀបចំផែនការសកម្មភាព SOA នៅតាមមូលដ្ឋានសុខាភិបាល និងវាយតម្លៃជាប្រចាំ។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិ NSOAP ២០២៦-២០៣៥ នេះ នឹងត្រូវអនុវត្តនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។ សូមណែនាំដល់គ្រប់មូលដ្ឋានសុខាភិបាល ដៃគូអភិវឌ្ឍន៍ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យតម្កល់ការចងចាំជានិច្ច និងអនុវត្តផែនការយុទ្ធសាស្រ្តនេះ ដោយរៀបចំផែនការសកម្មភាព នៅនឹងកន្លែង ដើម្បីគាំទ្រការប្តេជ្ញាចិត្តខាងនយោបាយប្រកបដោយចីរភាព កិច្ចសហការពហុវិស័យ៕ អត្ថបទ រដ្ឋា



-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦