ព័ត៌មាន
កម្ពុជា ផ្សព្វផ្សាយច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់បណ្ដាលអង្គទូត និងអង្គការអន្តរជាតិនានានៅកម្ពុជា
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំបទបង្ហាញ (Diplomatic Briefing) ជូនអង្គទូត និងអង្គការអន្តរជាតិ នៅភ្នំពេញ អំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អង្គទូតចូលរួមមានចំនួន ២៨ និងអង្គការអន្តរជាតិមានចំនួន ៩។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា វត្តមានរបស់បណ្ដាលអង្គទូតដែលបានអញ្ជើញចូលរួមក្នុងការធ្វើបទបង្ហាញច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់។ ហើយដោយមានគោលការណ៍ណែនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យធ្វើបទបង្ហាញច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់បណ្ដាអង្គទូតនិងអង្គការអន្តរជាតិនានាប្រចាំនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបានបញ្ជាក់ថា ច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី 13 ខែមីនាឆ្នាំ 2026 ហើយរដ្ឋសភាអនុម័តនៅថ្ងៃទី 30 ខែមីនាឆ្នាំ 2026 ព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី 3 ខែមេសាឆ្នាំ 2026។ ប្រមុខរដ្ឋស្ដីទីបានប្រកាសឲ្យប្រើច្បាប់នេះកាលពីថ្ងៃទី 6 ខែមេសាឆ្នាំ 2026។ ច្បាប់ស្ដីពីការឈបោកតាមប្រព័ន្ធបច្ចេកវិទ្យាចូលជាធរមានអនុវត្តពេញលេញនៅម៉ោង 00 ថ្ងៃទី 7 ខែមេសាឆ្នាំ 2026។ ហើយផ្សព្វផ្សាយជាលើកទីមួយទៅដល់បណ្ដាលអង្គទូតនិងអង្គការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យបានដឹងអំពីច្បាប់នេះ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ការឈប់បោកក្រុមមួយក្រុមជនបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីប្រព្រឹត្តបទល្មើស។បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាក្លាយជាបញ្ហាប្រឈមរបស់កម្ពុជាតំបន់និងពិភពលោក។ បទល្មើសធ្វើជាទម្រង់ឧក្រិដ្ឋកម្មឆ្លងដែនប្រើប្រាស់ទឹកដីប្រទេសមួយដើម្បីធ្វើសកម្មភាព។







-
PR NEWS7 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន5 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា5 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ