ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ
សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាម Online Scams នៅ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានជំរុញឱ្យមានការបង្ក្រាប និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពសាធារណៈ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងទាំងបី បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវទទួលខុសត្រូវ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ផងដរ៕
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូចនេះ បញ្ហាបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានដល់កម្រិតអតិបរិមា ក្នុងគោលដៅរក្សាការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសាធារណៈផងដែរ។ ជាពិសេស មុខមាត់របស់ខេត្តសៀមរាប ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។លោកបន្ដថា តាមរយៈបទពិសោធន៍ នៃការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ពិនិត្យឃើញថា បញ្ហាដែលកើតចេញពីបទល្មើស Online Scams គឺធ្វើឱ្យមាន៖ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ដូចជា ការបាត់បង់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈល្បែងស៊ីសងអនឡាញ និងការវិនិយោគក្លែងក្លាយនិងបាត់បង់សីលធម៌សង្គម ដូចជា ការប្រើប្រាស់រូបភាពអាសអាភាស ឬការគំរាមកំហែងតាមអនឡាញ ដើម្បីជម្រិតទារប្រាក់ ឬក្រោមរូបភាពបទល្មើសផ្សេងៗជាច្រើន។លោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានយកចិត្តទុកដាក់បន្ថែម លើការងារប្រយុទ្ធប្រឆាំងបទល្មើស Online Scams គឺអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ។ បន្តធ្វើរដ្ឋបាលចំហ និងមានវិធានការចំពោះទីតាំងប្រមូលផ្តុំ ខុនដូ ផ្ទះជួល ឬទីតាំងអាជីវកម្មបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋាន ដោយមិនមានការយោគយល់។ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ អំពីបញ្ហាបទល្មើស Online Scams ដល់ប្រជាជន និងព្រមទាំងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕ ដោយ ៖ សាវី





-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន4 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”