ព័ត៌មាន
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
អតីតសកម្មជនគណបក្សប្រឆាំង និងគណបក្សនានាប្រជាច្រើននាក់បន្ថែមទៀតក្នុងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿចំពោះមេបក្សរបស់ខ្លួនបានយល់និង មើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។
ការប្រកាសទទួលស្គាល់អតីតសកម្មជនរបស់គណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះក្រោមអធិបតីភាពឯកឧត្តម ហ៊ុល សំអុន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងខាងត្បូង។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៤ហើយ ដែលអតីតសកម្មជនគណបក្សភ្លើងទៀន សកម្មជនគណបក្សប្រឆាំង និងសកម្មជនគណបក្សនានា ចំនួន៧៥នាក់ បានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ស្រុកត្រាំកក់នេះ។
ក្រោយប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រ ជាជនកម្ពុជានោះ បងប្អូនសមាជិក សមាជិកាថ្មី ទាំងនោះបានលើកឡើងថា ការដែលពួកគាត់ស្ម័្រគចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់បានមើលឃើញ ពីវីរៈភាពនិង ការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោត គាំទ្រសម្តចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តទៀត។
ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងពីទុក្ខវេទនាបំផុត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ឯកឧត្តមក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ន ។
ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះក្មួយៗ និងបងប្អូនទាំងអស់ត្រូវរួមគ្នាការពារ សន្តិភាព ឲ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នូវអាណត្តិក្រោយៗទៀត ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស៕អត្ថបទ បាន ចក់









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប