ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានាឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅបរិវេណសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវកោតសរសើរ និងផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន និងយកអាយុជីវិតទៅការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។
ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា អំណោយដែលនាំយកមកផ្ដល់ជូនដល់កងកម្លាំងជួរមុខនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង និងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។
ឯកឧត្តម រំលឹកថា ការរៀបចំរូបព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដើម្បីឱ្យប្រជាពលរដ្ឋបានសរសេរសារជូនពរ លើកទឹកចិត្ត និងសម្ដែងការដឹងគុណដល់កងកម្លាំងជួរមុខ គឺដើម្បីចង់បង្ហាញឱ្យឃើញថា ប្រទេស និងប្រជាជនកម្ពុជា ស្រឡាញ់ និងត្រូវការសន្តិភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងពិតប្រាកដច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី។
ឯកឧត្តម គូសបញ្ជាក់ថា ការឧបត្ថម្ភគាំទ្ររបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋជាអ្នកជួរក្រោយជួយដល់កងកម្លាំងជួរមុខ គឺពិតជាបានបង្ហាញពីស្មារតីជាតិនិយមដ៏ខ្លាំងក្លារបស់ខ្មែរយើង។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រមដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្នុងស្មារតីអ្នកជួរក្រោយផ្សារភ្ជាប់ជាមួយអ្នកជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីខិតខំបន្តកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខបន្ថែមទៀត។
ឯកឧត្តម ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយគោរពតាមបទបញ្ជារបស់កងកម្លាំង និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕






-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន4 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”